ការចរចានៅក្នុងទីក្រុងវីយែន (រូបថត៖ រ៉យទ័រ / skynewsarabia) |
លោក Ali Rabiei បានពន្យល់បន្ថែមថា ភាពខុសគ្នាស្ទើរតែទាំងអស់គឺសុទ្ធតែពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានភាគីចរចាស្រុះចិត្តគំនិតគ្នា ហើយឯកសារពាក់ព័ន្ធត្រូវបានរៀបចំឡើងរួចជាស្រេចហើយ។ អ៊ីរ៉ង់សង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងចុងក្រោយ មុនពេលផ្ទេរប្រគល់រដ្ឋាភិបាលជូនប្រធានាធិបតីជាប់ឆ្នោត។ លោក Ali Rabiei មានសុទិដ្ឋិនិយមថា ជុំចរចាលើកក្រោយអាចជាជុំចរចាចុងក្រោយ។
មុននេះ បណ្ដាកិច្ចចរចានៅទីក្រុងវីយែន ប្រទេសអូទ្រីសត្រូវបានចាប់ផ្តើមនៅខែមេសាកន្លងទៅ សំដៅស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើងវិញរវាងអ៊ីរ៉ង់ និងក្រុម P5 + 1 រួមមាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី និងអាល្លឺម៉ង់៕