តភ្ជាប់ការធ្វើ​ចរាចរណ៍ បង្កើតកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច​នៅភាគខាងត្បូង

Chia sẻ
(VOVWORLD) - កិច្ចសន្ទនាគោលនយោបាយឆ្នាំ ២០២៤ ក្រោមប្រធានបទ "បង្កើតកម្លាំងចលករសម្រាប់កំណើនប្រកបដោយចីរភាព បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច បច្ចេកវិទ្យា និងថាមពល" បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៨ ខែកញ្ញា នៅទីក្រុងហូជីមិញ។

ថ្លែងមតិនៅកិច្ចសន្ទនានេះ លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងនិងបណ្តាខេត្តនៅភាគខាងត្បូងកំពុងរៀបចំធនធានដើម្បីទាក់ទាញការវិនិយោគឆ្ពោះទៅរក បរិវត្តកម្មឌីជីថល និងបរិវត្តកម្មបៃតង; ត្រៀមខ្លួនជាស្រេចដើម្បីសហប្រតិបត្តិការជាមួយសហគមន៍ធុរកិច្ច ជាពិសេសសហគ្រាសដែលមានការវិនិយោគផ្ទាល់ពីបរទេស (FDI); ប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីទាក់ទាញវិនិយោគិនជាយុទ្ធសាស្ត្រនិងយូរអង្វែង មកបណ្ដាក់ទុនលើតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង៖ “ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលបានវិនិយោគជាច្រើន ដូច្នេះផ្លូវល្បឿនឡឿនទៅកាន់បណ្តាខេត្តនៅតំបន់ដីសណ្តទន្លេ Cuu Long ត្រូវបានសាងសង់រួចរាល់ ដោយតភ្ជាប់ជាស្ថាពរ ជាមួយខ្សែផ្លូវជាឆ្អឹងខ្នងនិងខ្សែផ្លូវដែលមិនទាន់អភិវឌ្ឍន៍ច្រើន។ រដ្ឋាភិបាលមានទិសដៅវិនិយោគលើការពង្រីកនិងអភិវឌ្ឍន៍ផ្លូវដែកពីទីក្រុងហូជីមិញដល់ទីក្រុង Can Tho ទាំងនេះគឺជាឱកាសដ៏ល្អដើម្បីវិនិយោគលើការអភិវឌ្ឍតំបន់”។

តភ្ជាប់ការធ្វើ​ចរាចរណ៍ បង្កើតកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច​នៅភាគខាងត្បូង - ảnh 1ទិដ្ឋភាពនៃសម័យពិភាក្សាការងារ។ រូបថត៖ VOV

នៅក្នុងកិច្ចសន្ទនានេះ លោក Nitin Kapoor អនុប្រធានសម្ព័ន្ធវេទិកាធុរកិច្ចវៀតណាមបានចាត់ទុកថា ដើម្បីបង្កើនការទាក់ទាញការវិនិយោគលើបរិវត្តកម្មឌីជីថល និងបរិវត្តកម្មបៃតង ទីក្រុងហូជីមិញនិងបណ្តាខេត្តនៅភាគខាងត្បូងចាំបាច់ត្រូវបណ្តុះបណ្តាលធនធានមនុស្សឲ្យបំពេញតាមតម្រូវការរបស់វិនិយោគិន៕

ប្រតិកម្មទៅវិញ