នារសៀលថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសន្និសីទប្រគល់កងពេទ្យកម្រិត២ លេខ៦ ពីវិទ្យាស្ថានពេទ្យយោធាដល់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម។ ចាប់តាំងពីខែមេសាមក វិទ្យាស្ថានពេទ្យយោធាបានទទួលនិងគ្រប់គ្រងពេទ្យចល័តកម្រិត ២ លេខ ៦; រៀបចំវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញវេជ្ជសាស្ត្រ ការអប់រំនយោបាយ យោធា ភស្តុភារ-បច្ចេកទេស និងភាសាអង់គ្លេសសម្រាប់កម្មាភិបាលនិងបុគ្គលិកកងពេទ្យ។ ក្រោយរយៈពេលជិត ៤ ខែ វិទ្យាស្ថានពេទ្យយោធាបានបញ្ចប់ការត្រៀមលក្ខណៈសម្រាប់កងពេទ្យកម្រិត ២ លេខ ៦ រួចរាល់ ដើម្បីជំនួសកងពេទ្យកម្រិត ២ លេខ ៥ ដែលកំពុងបំពេញភារកិច្ចនៅបេសកកម្ម UNMISS (ស៊ូដង់ខាងត្បូង) ។
កម្មាភិបាល និងនាយទាហាននៃកងពេទ្យ កម្រិត ២ លេខ ៦ និងក្រុមវិស្វករលេខ៣ ចូលរួមរំលឹកវិញ្ញាណក្ខណ្ឌវីរៈយុទ្ធជនពលី។ រូបថត៖ Trong Duc/TTXVN |
មកទល់នឹងពេលនេះ កងទ័ពប្រជាជនវៀតណាមបានបញ្ជូនកងពេទ្យកម្រិត ២ ចំនួន ៥ ដើម្បីប្តូរវេនគ្នា ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្ម UNMISS (ស៊ូដង់ខាងត្បូង)។ យោងតាមផែនការ នៅថ្ងៃទី២៤ ខែកញ្ញា យោធិនចំនួន៦៣នាក់នៃពេទ្យចល័តកម្រិត២ លេខ៦ នឹងចាកចេញពីអាកាសយានដ្ឋាន Noi Bai តាមយន្តហោះ C-១៧ ដែលឧបត្ថម្ភដោយអូស្ត្រាលី៕