វៀតណាមគាំទ្រកំណែទម្រង់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាព

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ៦ ខែវិច្ឆិកា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានពិភាក្សាលើប្រធានបទ "កំណែទម្រង់ប្រតិបត្តិការនៃមហាសន្និបាតអង្គការសហប្រជាជាតិ" ។

ថ្លែងមតិក្នុងជំនួបនេះ លោកអគ្គរដ្ឋទូត Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ការកែទម្រង់ប្រតិបត្តិការរបស់មហាសន្និបាតអង្គការសហប្រជាជាតិ មានសារៈសំខាន់ខ្លាំងណាស់ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរួមរបស់អង្គការសហប្រជាជាតិ លើកកំពស់សមត្ថភាពរបស់អង្គការ ឆ្លើយតបទៅបញ្ហាប្រឈមជាសកលដែលកំពុងតែកើនឡើង។

វៀតណាមគាំទ្រកំណែទម្រង់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាព - ảnh 1លោកអគ្គរដ្ឋទូត Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំនេះ។ រូបថត៖ Quang Huy/TTXVN

តំណាងវៀតណាមបានអះអាងពីការគាំទ្រចំពោះការពង្រឹងតួនាទីរបស់មហាសន្និបាតអ.ស.ប ក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងមហាសន្និបាតនិងស្ថាប័នសំខាន់ៗដទៃទៀតរបស់អង្គការសហប្រជាជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខផងដែរ។ លើសពីនេះ វៀតណាមគាំទ្រកំណែទម្រង់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទិសដៅធានាតម្លាភាពនិងបរិយាប័ន្ន រួមទាំងការជ្រើសរើសនិងតែងតាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ សហប្រធាន និងអ្នកសម្របសម្រួលនៃរបៀបវារៈនៃមហាសន្និបាត ដោយគិតគូរពីតុល្យភាពយេនឌ័រនិងភូមិសាស្ត្រ។ វៀតណាមបានសន្យារួមវិភាគទានយ៉ាងសកម្មទៅក្នុងសកម្មភាពរបស់ក្រុមការងារពិសេសស្តីពីកំណែទម្រង់នៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យប្រជុំលើកទី៧៩៕

ប្រតិកម្មទៅវិញ