ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani |
នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានអះអាងថាទីក្រុងតេអេរ៉ង់មិនត្រូវការអ្នកសម្របសម្រួលក្នុងការចរចារជាមួយទីក្រុងវ៉ាស៊ីនតោនទេ ប៉ុន្តែរាល់ការសម្រេចចិត្តអំពីកិច្ចសន្ទនា គួរតែទុកឱ្យថ្នាក់ជាន់ខ្ពស់លើកឡើងផងដែរ។ គួរបញ្ជាក់ថាកាលពីសប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកតែងតែបើកចំហរអំពីលទ្ធភាពនៃការចរចារជាមួយអ៊ីរ៉ង់ បើសិនជា ទីក្រុងតេអេរ៉ង់ សម្តែងនូវបំណងចង់បានរបស់ខ្លួនដូចបែបនេះផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសអាមេរិកក៏បានលើកច្បាស់ថាទីក្រុងវ៉ាស៊ីនតោនមិនប្រឆាំងជំទាស់នឹងគំនិតដែលមានការចូលរួមរបស់អ្នកសម្របសម្រួលនៅក្នុងការចរចារនោះទេ៕