|
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani (Image: Vietnam+) |
(VOVworld) – ឆ្លើយសម្ភាសនៃកាសែត “The Financial Times” នាថ្ងៃទី ២៩ វិច្ឆិកា
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានសង្កត់ធ្ងន់ទៅលើការបំផ្លាញបណ្ដា
រោងចក្រនុយក្លេអ៊ែរគឺជា“កំរិតប្រហម” ចំពោះសាធារណៈរដ្ឋឥស្លាម នេះ។ ប៉ុន្តែ
Tehran នៅសង្ឈឹម ការកែលំអរទំនាក់ទំនងជាមួយអាមេរិកថែម ទៀត។ តាមលោក
Rouhani ថា៖ បញ្ហារវាងអ៊ីរ៉ង់និងអាមេរិកស្មុគស្មាញណាស់និងមិនអាចដោះស្រាយ
ភ្លាមៗនោះបានទេ។ នាថ្ងៃដ៏ដែល បេសកជនរបស់អ៊ីរ៉ង់ប្រចាំនៅទីភ្នាក់ងារថាមពល
បរមាណូអន្តរជាតិ (IAEA) លោក Reza Najafi បានឲ្យដឹង ថា៖ តាមការព្រមព្រៀង
ទទួលបានរវាងក្រុម P5+1 និងអ៊ីរ៉ង ប្រទេសឥស្លាមនេះ នឹងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ
របស់ខ្លួន នាខែ ធ្នូ ខាងមុខ ឬ នាដើមខែ មការា ឆ្នាំ ២០១៤។ ជំនួសដោយនោះ អាមេរិកនឹងបន្ធូស្រាលបទដាក់ទណ្ឌកម្មចំពោះ Tehran។ ក្រៅពីនោះ រាល់បញ្ហាទាក់
ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវស្ថិតក្រោមការតាមដានរបស់ IAEA។ នេះគឺ
ជារបត់ដំបូង បន្ទាប់ពី ការខំប្រឹងប្រែងនៃសហគមន៍អន្តរជាតិ ក្នុងរយៈពេល ១០ ឆ្នាំ សំដៅដោះស្រាយជំលោះជុំវិញកម្មវិធី នៃប្រទេសឥស្លាមនេះ៕