អ៊ីរ៉ង់និងក្រុម P5+1 ចាប់ផ្តើមការត្រៀមរៀបចំឲ្យកិច្ចព្រមព្រៀងអំពីបញ្ហានុយក្លេអ៊ែរលើគ្រប់វិស័យ

Chia sẻ
(VOVworld) – “ផែនការធ្វើសកម្មភាពរួមលើគ្រប់វិស័យ” និងការងារត្រៀមរៀបចំឲ្យឯកសារនេះត្រូវបានចាប់ផ្តើម។

អ៊ីរ៉ង់និងក្រុម P5+1 ចាប់ផ្តើមការត្រៀមរៀបចំឲ្យកិច្ចព្រមព្រៀងអំពីបញ្ហានុយក្លេអ៊ែរលើគ្រប់វិស័យ - ảnh 1
អ៊ីរ៉ង់និងក្រុម P5+1 ចាប់ផ្តើមការត្រៀមរៀបចំឲ្យកិច្ចព្រមព្រៀងអំពីបញ្ហានុយក្លេអ៊ែរលើគ្រប់វិស័យ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៨ មិថុនា នៅទីក្រុង Vienna អ៊ូទ្រីស រដ្ឋមន្ត្រីការបរទេសអ៊ឺរ៉ង់
លោក Mohammad Javad Zarif បានឲ្យដឹងថា៖ អ៊ីរ៉ង់ និងក្រុម P5+1 បានឯកភាពអំពី ឈ្មោះនៃឯកសារមួយដែលបានហៅថា៖ “ផែនការធ្វើសកម្មភាពរួមលើគ្រប់វិស័យ” និងការងារត្រៀមរៀបចំឲ្យឯកសារនេះត្រូវបានចាប់ផ្តើម។ ប៉ុន្តែ ភាគីទាំង ២ នៅមាន ការខ្វែងគំនិតសារវ័ន្ត។ វងចរចារបច្ចុប្បន្នរវាងអ៊ីរ៉ង់និងក្រុម P5+1 បានចាប់ផ្តើមពីថ្ងៃទី
១៦ មិថុនា នៅទីក្រុង Vienna និងអូសបន្លាយដល់ថ្ងៃទី ២០ កក្កដា ដោយមាន​គោលដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីបញ្ហានុយក្លេអ៊ែរលើគ្រប់វិស័យ។ ការខ្វែងគំនិតរវាងភាគីទាំង ២ នៅសេសសល់គឺការដែល សហភាពអឺរ៉ុប (EU) និងអាមេរិកលុបចោលបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់និងកំរិតផលិតកម្មសារធាតុ
uranium របស់អ៊ីរ៉ង់។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន ប្រធានក្រុមចរចារ របស់អ៊ីរ៉ង់បានបញ្ជាក់ថា៖ នេះនឹងជាគ្រោះមហន្តរាយ ក្នុងករណី កិច្ចព្រមព្រៀងមិន
ទទួលបាននាថ្ងៃទី ២០ កក្កដាខាងមុខ៕

ប្រតិកម្មទៅវិញ