អ៊ីរ៉ង់និងក្រុម P5+1 ចាប់ផ្តើមការចរចារថ្នាក់ឯកទេសឡើងវិញ

Chia sẻ
(VOVworld) – ការចរចារថ្នាក់ឯកទេសរវាងអ៊ីរ៉ង់និងក្រុម P5+1
នឹងត្រូវបានរៀបចំ ឡើង នាថ្ងៃទី ២២ និង ២៣ តុលា ខាងមុខ
 នៅទីក្រុង Vienna អ៊ូទ្រីស សំដៅបើកចេញផ្លូវមួយសំរាប់កិច្ចព្រមព្រៀង
លើគ្រប់វិស័យអំពីបញ្ហានុយក្លេអ៊ែររបស់ Tehran ។

អ៊ីរ៉ង់និងក្រុម P5+1 ចាប់ផ្តើមការចរចារថ្នាក់ឯកទេសឡើងវិញ - ảnh 1
អ៊ីរ៉ង់និងក្រុម P5+1 ចាប់ផ្តើមការចរចារថ្នាក់ឯកទេសឡើងវិញ (Image: VNA)

(VOVworld) – ការចរចារថ្នាក់ឯកទេសរវាងអ៊ីរ៉ង់និងក្រុម P5+1 នឹងត្រូវបានរៀបចំ
ឡើង នាថ្ងៃទី ២២ និង ២៣ តុលា ខាងមុខ នៅទីក្រុង Vienna អ៊ូទ្រីស សំដៅបើក
ចេញ ផ្លូវមួយសំរាប់កិច្ចព្រមព្រៀងលើគ្រប់វិស័យអំពីបញ្ហានុយក្លេអ៊ែររបស់ Tehran ។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi និងជាប្រធានក្រុមចរចាររបស់
អ៊ីរ៉ង់បានឲ្យដឹងថា៖ ទោះបីជា ភាគីនានាខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បី ទទួលបានកិច្ចព្រមព្រៀងចុងក្រោយតាមកាលកំណត់នាថ្ងៃទី ២៤ តុលា ខាងមុខក្តី
ប៉ុន្តែ រហូតមកដល់ពេលនេះ ដំណើរការចរចារនៅជួបការលំបាកនៅឡើយដោយសារ
ការខ្វែងគំនិតទាក់ទិនដល់ការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ តាមលោក
 Araqchi ថា៖ ជំនួបជាបន្តរវាងតំណាងរបស់អាមេរិក EU និងអ៊ីរ៉ង់អំពីបញ្ហាពោលខាង
លើនឹងត្រូវបានប្រកាសយ៉ាងឆាប់ៗ ផងដែរ៕​

ប្រតិកម្មទៅវិញ