អ៊ីរ៉ង់ធ្វើសមយុទ្ធនៅសមុទ្រអូម៉ង់

Chia sẻ

(VOVWORLD) - នៅថ្ងៃទី៧ ខែវិច្ឆិកា ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់( IRNA) បានរាយការណ៍ថា កងទ័ពអ៊ីរ៉ង់បានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅសមុទ្រអូម៉ង់ និងតំបន់ដែនសមុទ្រនៅជុំវិញនោះ។

អ៊ីរ៉ង់ធ្វើសមយុទ្ធនៅសមុទ្រអូម៉ង់  - ảnh 1ទាហានអ៊ីរ៉ង់ចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំនៅសមុទ្រអូម៉ង់នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN)

យោងតាម IRNA ការធ្វើសមយុទ្ធប្រចាំឆ្នាំ Zolfaqar-1400 នេះ មានការចូលរួមពីកម្លាំងកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាសនិងកងទ័ពការពារដែនអាកាស។ អ្នកនាំពាក្យនៃសមយុទ្ធនេះ ឧត្តមនាវីឯក Mahmoud Mousavi បានសង្កត់ធ្ងន់ថា សារនៃសមយុទ្ធនេះដែលបានបានបញ្ជូនទៅកាន់ប្រទេសក្នុងតំបន់គឺ “ សន្តិភាព មិត្តភាពដោយផ្អែកលើសមត្ថភាពក្នុងតំបន់”។ លោកបានសង្កត់ធ្ងន់ថា ការធ្វើសមយុទ្ធនៅតាមតំបន់ឆ្នេរសមុទ្រនេះ គឺក្នុងគោលបំណងបង្ហាញពីសមត្ថភាពយោធា និងការត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធជាមួយខ្មាំងសត្រូវ៕

ប្រតិកម្មទៅវិញ