អ៊ីរ៉ង់៖ បញ្ហាបច្ចេកទេសក្នុងការចរចាដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រូវបានដោះស្រាយរួច​រាល់​ហើយ​

Chia sẻ
(VOVWORLD) - នៅថ្ងៃទី២០ ខែមេសា អ៊ីរ៉ង់បានអះអាងថា បញ្ហាបច្ចេកទេសក្នុងការចរចាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោកត្រូវបានដោះស្រាយរួចរាល់ហើយ។
អ៊ីរ៉ង់៖ បញ្ហាបច្ចេកទេសក្នុងការចរចាដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រូវបានដោះស្រាយរួច​រាល់​ហើយ​ - ảnh 1ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami។ (រូបថត៖ AFP/TTXVN)

ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីរបស់ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានឲ្យដឹងថា រាល់បញ្ហា និងការពិភាក្សាបច្ចេកទេសក្នុងក្របខ័ណ្ឌនៃកិច្ចចរចានៅទីក្រុងវីយែន(អូទ្រីស)ត្រូវបានបញ្ចប់ហើយ។ នៅសល់តែបញ្ហានយោបាយតែប៉ុណ្ណោះដែលរារាំងភាគីទាំងអស់មិនឱ្យឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។

អ៊ីរ៉ង់ រួមជាមួយ បារាំង អាល្លឺម៉ង់ អង់គ្លេស រុស្ស៊ី និងចិន បានចូលរួមការចរចាដោយផ្ទាល់នៅទីក្រុងវីយែន អស់រយៈពេលជិតមួយឆ្នាំហើយ សំដៅស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥។ អាមេរិកបានចូលរួមដោយប្រយោល តាមរយៈការសម្របសម្រួលរបស់បណ្តាប្រទេសនៃសហភាពអឺរ៉ុប (EU)។ គោលបំណងស្នូលនៃការចរចានៅទីក្រុងវីយែនគឺដើម្បីនាំសហរដ្ឋអាមេរិកវិលត្រឡប់ចូលរួមកិច្ចព្រមព្រៀងវិញ ក្នុងនោះរួមទាំងការបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោន ឱ្យដកទណ្ឌកម្មលើទីក្រុងតេហេរ៉ង់ ហើយផ្ទុយទៅវិញ នាំអ៊ីរ៉ង់ឱ្យគោរពតាមកិ្ចចសន្យារបស់ខ្លួនវិញ។ ទោះជាយ៉ាងណាក៏ដោយ ការចរចាមិនទាន់ទទួលបានលទ្ធផលចុងក្រោយនៅឡើយទេ ខណៈពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះភាពយឺតយ៉ាវ៕ 

ប្រតិកម្មទៅវិញ