តាមសេចក្ដីប្រកាសរបស់កងទ័ពអ៊ីរ៉ាក់ឲ្យដឹងថា ក្រុមយន្តហោះចម្បាំងបាន បំផ្លាញមូលដ្ឋានប្រតិបត្តិសកម្មភាពមួយរបស់ IS នៅស៊ីរី ព្រមទាំងកំទេចខ្មាន់ កាំភ្លើងមួយចំនួននៃអង្គការនេះផងដែរ។ តាមរបាយការណ៍នាពេលថ្មីៗនេះរបស់អ.ស.បឲ្យដឹងថា មានសមាជិក IS ប្រមាណ៣ហ្មឺននាក់ដែលកំពុងធ្វើសកម្មភាពនៅស៊ីរីនិងអ៊ីរ៉ាក់។ នាបច្ចុប្បន្ន កងទ័ពស៊ីរីកំពុងដំណើរការយុទ្ធនាការវាយប្រហារសំដៅកំទេចកម្លាំងសេសសល់របស់ IS៕