អ៊ីរ៉ាក់ដណ្តើមមកវិញតំបន់មួយចំនួនប៉ែកខាងត្បូងទីក្រុង Mosul ពីបាតដៃរបស់ IS

Chia sẻ
(VOVworld) – នាថ្ងៃទី ៣០ មេសា កងទ័ពអ៊ីរ៉ាក់បានឲ្យដឹងថា៖ កំលាំង Hashd Shaabi ទទួលបានការបោះជំហាននៅប៉ែកខាងត្បូងទីក្រុង ហើយរំដោះភូមិទាំង ៥ ពីអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ 
អ៊ីរ៉ាក់ដណ្តើមមកវិញតំបន់មួយចំនួនប៉ែកខាងត្បូងទីក្រុង Mosul ពីបាតដៃរបស់ IS  - ảnh 1
អ៊ីរ៉ាក់ដណ្តើមមកវិញតំបន់មួយចំនួនប៉ែកខាងត្បូងទីក្រុង Mosul ពីបាតដៃរបស់ IS (VNA)

(VOVworld) – នាថ្ងៃទី ៣០ មេសា កងទ័ពអ៊ីរ៉ាក់បានឲ្យដឹងថា៖ កំលាំង Hashd Shaabi ទទួលបានការបោះជំហាននៅប៉ែកខាងត្បូងទីក្រុង ហើយរំដោះភូមិទាំង ៥ ពីអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ក្នុងការប្រយុទ្ធជាមួយកំលាំងរបស់ IS បណ្ដាទាហានកំលាំង Hashd Shaabi បានកំទេចជនប្រដាប់អាវុធ IS យ៉ាងហោច ណាស់ចំនួន ២០ នាក់ បំផ្លាញចោលរថយន្តដាក់គ្រាប់បែកចំនួន ៤ គ្រឿង។ នាថ្ងៃដដែល កំលាំងបេសកម្មពិសេសចំណុះក្រសួងមហាផ្ទៃនិងប៉ូលីសសហព័ន្ធ អ៊ីរ៉ាក់បន្តការប្រយុទ្ធប្រឆាំងនឹង IS  នៅតំបន់ជាយទីក្រុង Mosul ឆ្ពោះទៅការ រំដោះទីក្រុងនេះនាខែឧសភាឆ្នាំ ២០១៧៕  

ប្រតិកម្មទៅវិញ