អ៊ុយក្រែនអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនការឧបត្ថម្ភជាហិរញ្ញវត្ថុ

Chia sẻ

(VOVworld) – រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន លោកស្រី
Natalia Yaresko ទើបនឹង ប្រកាសថា៖ ក្នុងកាលៈទេសៈ
នាបច្ចុប្បន្ន ក្រុមបណ្ដាប្រទេសឧស្សហកម្មអភិវឌ្ឍន៍ (G7)
ក៏ដូចជា ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹង
លេចចេញជួរមុខលើ ពិភពលោក (G-20) បង្កើន
ការឧបត្ថម្ភហិរញ្ញវត្ថុសំរាប់អ៊ុយក្រែនដោយទ្រង់ទ្រាយ
ធំជាង


អ៊ុយក្រែនអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនការឧបត្ថម្ភជាហិរញ្ញវត្ថុ - ảnh 1
អ៊ុយក្រែនអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនការឧបត្ថម្ភជាហិរញ្ញវត្ថុ (Image: VNA)

(VOVworld) – រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន លោកស្រី Natalia Yaresko ទើបនឹង
ប្រកាសថា៖ ក្នុងកាលៈទេសៈនាបច្ចុប្បន្ន ក្រុមបណ្ដាប្រទេសឧស្សហកម្មអភិវឌ្ឍន៍
(G7) ក៏ដូចជា ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើ
ពិភពលោក (G-20) បង្កើនការឧបត្ថម្ភហិរញ្ញវត្ថុសំរាប់អ៊ុយក្រែនដោយទ្រង់ទ្រាយ
ធំជាងបើប្រៀបនឹងកញ្ចប់ជំនួយមានតំលៃ ៤០ ពាន់ លានដុល្លាអាមេរិកដែលមូលនិ ធិរូបីយវត្ថុអន្តរជាតិ (IMF) និងសហភាពអឺរ៉ុប (EU) បានសន្យាផ្តល់មុននេះ។ លោកស្រី
Yaresko បានសង្កត់ធ្ងន់ថា៖ ការផ្តល់ជំនួយខាងហិរញ្ញវត្ថុនាបច្ចុប្បន្នមានអត្ថន័យ
ដ៏សែនសំខាន់ដោយសារក្នុងករណីអ៊ុយក្រែនក្លាយទៅជាប្រទេសបរាជ័យនោះ
គឺសហគមន៍អន្តរជាតិនឹងកាន់តែចំណាយលើការផ្តល់ជំនួយហិរញ្ញវត្ថុច្រើនជាង។ ជំលោះដែលអ៊ូសបន្លាយក្នុងរយៈពេល ១ ឆ្នាំកន្លងទៅនៅតំបន់ខាងកើតអ៊ុយក្រែនបាន
ធ្វើឲ្យខឿនសេដ្ឋកិច្ចនៃប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ។បំណុលសាធារណៈ
នៃអ៊ុយក្រែន អាចកើនឡើង ៩៤% ក្នុងឆ្នាំ ២០១៥ នេះ៕

ប្រតិកម្មទៅវិញ