ប្រជាជនទន្ទឹងរង់ចាំទទួលជំនួយឧបត្ថម្ភនៅ Mariupol ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៣ មីនា។ (រូបថត៖ Xinhua/VNA) |
កាលពីថ្ងៃទី១៨ ខែមេសា អ៊ុយក្រែនបានអំពាវនាវឲ្យរុស្ស៊ីជួយសម្រួលដល់ ការបើកច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុងកំពង់ផែ Mariupol ក៏ដូចជាពីរោងចក្រដែកថែបក្នុងទីក្រុងផងដែរ។ ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យ ក្រសួងការពារជាតិអ៊ុយក្រែន លោក Oleksandr Motuzyanyk បានឲ្យដឹងថា ស្ថានភាព នៅទីក្រុងកំពង់ផែ Mariupol គឺកំពុង “មានការលំបាកខ្លាំងណាស់” ហើយថា កងទ័ពរុស្ស៊ី មិនទាន់អាចកាន់កាប់ទីក្រុងភាគអាគ្នេយ៍មួយនេះទាំងស្រុងនៅឡើយ។
មួយថ្ងៃមុននោះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាន បញ្ជាក់ថា ក្រុងកៀវមិនមានការទាក់ទងការទូតកម្រិតក្រសួងណាមួយ ជាមួយទីក្រុង ម៉ូស្គូឡើយ ហើយស្ថានភាពនៅកំពង់ផែ Mariupol អាចជា “ខ្សែបន្ទាត់ក្រហម” ក្នុង ដំណើរការចរចា។ ភាគីអ៊ុយក្រែនបានច្រានចោលឱសានវាទរបស់រុស្ស៊ីអំពីការទម្លាក់ អាវុធចុះចាញ់នៅកំពង់ផែ Mariupol ជាកន្លែងដែលក្រុងម៉ូស្គូប្រកាសថា កងកម្លាំងរុស្ស៊ី ស្ទើរតែដណ្ដើមបានការគ្រប់គ្រងទាំងស្រុងបន្ទាប់ពីការប្រយុទ្ធគ្នាជិតពីរខែ។
នៅថ្ងៃដដែល វិមានក្រឹមឡាំងចាត់ទុកថា អ៊ុយក្រែនបានផ្លាស់ប្តូរជំហររបស់ ខ្លួនជាបន្តបន្ទាប់ នៅពេលនិយាយអំពីបញ្ហាដែលបានព្រមព្រៀងគ្នាក្នុងកិច្ចចរចា សន្តិភាព។ ថ្លែងទៅកាន់សារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ុយក្រែន នៅតែបន្តក្នុងកម្រិតអ្នក ជំនាញ ក្នុងក្របខ័ណ្ឌដំណើរការចរចា។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែភាគីអ៊ុយក្រែនមិនមានភាពខ្ជាប់ខ្ជួនលើមាត្រានានាដែលត្រូវបានព្រមព្រៀងគ្នា។ លោកចាត់ទុកថា ក្រុងគៀវ ច្រើនតែផ្លាស់ប្តូរទស្សនៈ ហើយនិន្នាការចរចាមិនបានប្រសើរដូចការរំពឹងទុកនោះទេ៕