អ៊ុយក្រែន៖រដ្ឋអំណាចនិងភាគីប្រឆាំងសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់

Chia sẻ
(VOVworld)-បញ្ចប់ជំនួបសន្ទនាដោយឡែកនាថ្ងៃទី
១៩កុម្ភៈរវាងប្រធានាធិបតី អ៊ុយក្រែនលោក Viktor
Yanukovych

(VOVworld)-បញ្ចប់ជំនួបសន្ទនាដោយឡែកនាថ្ងៃទី១៩កុម្ភៈរវាងប្រធានាធិបតី អ៊ុយ
ក្រែនលោក Viktor Yanukovych ជាមួយមេដឹកនាំភាគីប្រឆាំងមួយចំនួន ហើយភាគី
នានាបានយល់ព្រមឈប់បាញ់និងចាប់ផ្តើមដំណើរការចរចារ។

អ៊ុយក្រែន៖រដ្ឋអំណាចនិងភាគីប្រឆាំងសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ - ảnh 1
រដ្ឋអំណាចនិងភាគីប្រឆាំងនៅអ៊ុុយក្រែនសម្រេចបានបានកិច្ច
ព្រមព្រៀងឈប់បាញ់ (រូបថតៈ AFP )

        ជាក់ស្តែងគឺ រដ្ឋអំណាចអ៊ុយក្រែនបានប្រកាសលុបចោលផែនការដាក់បំរាម
គោចរក្នុងពេលដែលមេដឹកនាំភាគីប្រឆាំងសន្យាថា នឹងមិនវាយប្រហារទៅលើទី
លានឯករាជ្យ។

        កិច្ចព្រមព្រៀងទើបនឹងសម្រេចបានរវាងរដ្ឋអំណាចនិងភាគីប្រឆាំងនៅអ៊ុយ ក្រែនត្រូវបានវាយតម្លៃជាកាយវិការវិជ្ជមាន ខណៈពេលដែលអំពើហឹង្សាកំពុង
ឡើងជណ្តើរនៅទីក្រុង Kiev។

        ចំពោះស្ថានភាពអំពើរហឹង្សាកំពុងឡើងជណ្តើរនៅអ៊ុយក្រែន សហភាពអឺរ៉ុប (EU)បានកោះហៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសបន្ទាន់១ សំដៅពិភាក្សាអំពី លទ្ធភាពដាក់ទណ្ឌកម្មចំពោះ Kiev៕

ប្រតិកម្មទៅវិញ