ជនភៀសខ្លួនអ៊ុយក្រែននៅច្រកទ្វារព្រំដែនអ៊ុយក្រែន-ប៉ូឡួញនៅ Korczowa កាលពីថ្ងៃទី៥ មេសា។ (រូបថត៖ PAP/ TTXVN) |
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Iryna Vereshchuk បានប្រកាសថា ទីក្រុងគៀវនិងទីក្រុងម៉ូស្គូបាន យល់ព្រមគ្នាបើកច្រករបៀងមនុស្សធម៌ចំនួន ៩ ដើម្បី ជម្លៀសជនស៊ីវិលនៅតំបន់ភាគខាងកើតអ៊ុយក្រែន ដែលកំពុងរងការឡោមព័ទ្ធ កាលពី ថ្ងៃទី ១១ ខែមេសា រួមទាំងតំបន់ចំនួន ៥ នៅ Luhansk ផងដែរ។
ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលអ៊ីតាលី បានចំណាយថវិកាចំនួន ៦១០លាន អឺរ៉ូ ដើម្បីជួយឧបត្ថម្ភប្រជាជនអ៊ុយក្រែនដែលចូលមកប្រទេសនេះ ហើយផ្តល់ជំនួយ ផ្នែកហិរញ្ញវត្ថុដល់រដ្ឋាភិបាលអ៊ុយក្រែន។ នៅក្នុងសារវីដេអូមួយសម្រាប់យុទ្ធនាការ អន្តរជាតិ "StandUpforUkraine" កាលពីថ្ងៃទី ៩ ខែមេសា នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានឲ្យដឹងថា៖ អ៊ីតាលីបានចំណាយថវិកាប្រមាណ ៥០០ លានអឺរ៉ូដើម្បី ជួយឧបត្ថម្ភប្រជាពលរដ្ឋអ៊ុយក្រែនដែលមកកាន់អ៊ីតាលី ហើយ ផ្តល់ជំនួយផ្នែកហិរញ្ញ វត្ថុចំនួន១១០លានអឺរ៉ូ សម្រាប់រដ្ឋាភិបាលអ៊ុយក្រែន។ លោក នាយករដ្ឋមន្រ្តី Draghi បានឲ្យដឹងបន្ថែមទៀតថា រដ្ឋាភិបាលអ៊ីតាលីក៏ផ្តល់ជំនួយបន្ថែមដល់ប្រជាពលរដ្ឋនៅ អ៊ុយក្រែន និងប្រទេសជិតខាងនានា តាមរយៈគណៈកម្មាធិការកាកបាទក្រហមអន្តរ ជាតិ និងអង្គការដទៃទៀត៕