អាមេរិក-អូស្រ្តាលី-ជប៉ុន អំពាវនាវឲ្យដោះស្រាយជំលោះលើសមុទ្រដោយសន្តិវិធី

Chia sẻ
(VOVworld) – នាថ្ងៃទី ២៦ វិច្ឆិកា ក្នុងឱកាសចូលរួមសន្និសីទកំពូលបណ្ដាខឿន​សេដ្ឋកិច្ចអភិវឌ្ឍន៍និងជឿនលឿនលើពិភពលោក (G-20) ដែលកំពុងប្រព្រឹត្តទៅនៅ អ៊ូស្ត្រាលី បណ្ដាថ្នាក់ដឹកនាំរបស់អាមេរិក អ៊ូស្រ្តាលីនិងជប៉ុនបានដំណើរការការសន្ទនា ត្រីភាគីសំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខនៅតំបន់អាស៊ី-​ប៉ាស៊ីហ្វិក ។

អាមេរិក-អូស្រ្តាលី-ជប៉ុន អំពាវនាវឲ្យដោះស្រាយជំលោះលើសមុទ្រដោយសន្តិវិធី - ảnh 1
អាមេរិក-អូស្រ្តាលី-ជប៉ុន អំពាវនាវឲ្យដោះស្រាយជំលោះលើសមុទ្រដោយសន្តិវិធី (Image: VNA)

(VOVworld) – នាថ្ងៃទី ២៦ វិច្ឆិកា ក្នុងឱកាសចូលរួមសន្និសីទកំពូលបណ្ដាខឿន​សេដ្ឋកិច្ចអភិវឌ្ឍន៍និងជឿនលឿនលើពិភពលោក (G-20) ដែលកំពុងប្រព្រឹត្តទៅនៅ
អ៊ូស្ត្រាលី បណ្ដាថ្នាក់ដឹកនាំរបស់អាមេរិក អ៊ូស្រ្តាលីនិងជប៉ុនបានដំណើរការការសន្ទនា ត្រីភាគីសំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខនៅតំបន់អាស៊ី-​ប៉ាស៊ីហ្វិក ។ ក្នុងសេចក្តីថ្លែងការណ៍រួមដែលត្រូវបាននាំចេញបន្ទាប់ពីការសន្ទនានេះ ប្រធានាធិប
តីអាមេរិក លោក  Barack Obama នាយករដ្ឋមន្ត្រីអ៊ូស្រ្តាលី លោក Tony Abbott និង
សមភាគីជប៉ុន លោក Shinzo Abe  បានអំពាវនាវឲ្យដោះស្រាយជំលោះលើសមុទ្រ
តាមច្បាប់អន្តរជាតិ ព្រមទាំង ជំរុញសេរីភាពខាងនាវារចរណ៍និងអាកាសចរណ៍
នៅតំបន់ជំលោះលើសមុទ្រ។ សេចក្តីថ្លែងការណ៍នេះឲ្យដឹងថែមទៀតថា​៖ ថ្នាក់
ដឹកនាំនៃប្រទេសទាំង ៣ បានសន្យាធ្វើឲ្យទំនាក់ទំនងសហប្រតិបត្តិការសន្តិសុខ ដ៏ស៊ីជម្រៅថែមទៀតសំដៅធានាអនាគតសន្តិភាពស្ថិរភាពនិងសម្បូររុងរឿងក្នុង
តំបន់៕

ប្រតិកម្មទៅវិញ