អាមេរិកអនុញ្ញាតឲ្យក្រុមហ៊ុន Airbus និង Boeing លក់យន្តហោះសំរាប់អ៊ីរ៉ង់

Chia sẻ
(VOVworld) - នាថ្ងៃទី២១ កញ្ញា សម្ព័ន្ធក្រុមហ៊ុនផលិត
យន្តហោះជួរមុខលើពិភពលោកគឺ Airbus និង Boeing
 ប្រកាសថា ក្រុមហ៊ុនទាំងពីរនេះត្រូវបានក្រសួង
ហិរញ្ញវត្ថុអាមេរិកអនុញ្ញាតឲ្យលក់យន្តហោះដឹក
ជញ្ជូនអ្នកដំណើរសំរាប់អ៊ីរ៉ង់ ដែលជាជំហានសំខាន់មួយក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងមានតំលៃរាប់ពាន់លានដុល្លាអាមេរិកជាមួយប្រទេសអ៊ីស្លាមនេះ។
(VOVworld) - នាថ្ងៃទី២១ កញ្ញា សម្ព័ន្ធក្រុមហ៊ុនផលិតយន្តហោះជួរមុខលើ
ពិភពលោកគឺ Airbus និង Boeing ប្រកាសថា ក្រុមហ៊ុនទាំងពីរនេះត្រូវបានក្រសួង
ហិរញ្ញវត្ថុអាមេរិកអនុញ្ញាតឲ្យលក់យន្តហោះដឹកជញ្ជូនអ្នកដំណើរសំរាប់អ៊ីរ៉ង់ ដែល
ជាជំហានសំខាន់មួយក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងមានតំលៃរាប់ពាន់លានដុល្លា
អាមេរិកជាមួយប្រទេសអ៊ីស្លាមនេះ។ក្រុមហ៊ុន Airbus ឲ្យដឹងថា សមត្ថកិច្ចអាមេរិក
បានយល់ស្របឲ្យក្រុមហ៊ុននេះនាំចេញយន្តហោះចំនួន១៧គ្រឿងដំបូងទៅកាន់
អ៊ីរ៉ង់ តាមកិច្ចសន្យាលក់យន្តហោះជាង១១៨គ្រឿងសំរាប់ ក្រុមហ៊ុនអាកាសចរណ៍
 Iran Air ដែលបានចុះហត្ថលេខាកាលពីខែមករាកន្លង ទៅ។ប៉ុន្មានម៉ោងក្រោយ
នោះ ក្រុមហ៊ុន Boeing ក៏បានឲ្យដឹងថា រដ្ឋាភិបាលបាន ផ្ដល់លិខិតអនុញ្ញាតឲ្យក្រុម
ហ៊ុននេះលក់យន្តហោះសំរាប់​ Iran Air ដែលជាកិច្ច ព្រមព្រៀងដំបូងរវាងក្រុមហ៊ុន
នេះជាមួយអ៊ីរ៉ង់ក្រោយពីបដិវត្តន៍អ៊ីស្លាមនៅ ប្រទេសនេះកាលពីឆ្នាំ១៩៧៩មក៕

ប្រតិកម្មទៅវិញ