អាមេរិកស្វែងរកដំណោះស្រាយសម្រាប់បញ្ហាក្ស័យធនរបស់ធនាគារ Silicon Valley

Chia sẻ

(VOVWORLD) - នាយកប្រតិបត្តិ និងអ្នកវិនិយោគ ហិរញ្ញវត្ថុមួយចំនួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីហា និភ័យដែលទាក់ទងនឹងការដួលរលំនៃធនាគារ Silicon Valley (SVB) ប្រសិនបើនិយតករអាមេរិកមិនអាចស្វែង រកអ្នកវិនិយោគដែលអាចទិញបាន SVB នៅសប្តាហ៍នេះ និងបានការពារប្រាក់បញ្ញើដែលមិនមានធានារ៉ាប់រងនៅធនាគារនេះ។

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ CBS កាលពីថ្ងៃទី ១២ ខែមីនា រដ្ឋមន្ត្រីរតនាគារសហរដ្ឋ អាមេរិក Janet Yellen បាននិយាយថា ក្រសួងរតនាគារកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនិយតករធនាគារដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ទាក់ទងនឹងវិបត្តិហិរញ្ញវត្ថុនៃការក្ស័យធនរបស់ SVB។ ប៉ុន្តែ លោកស្រី Janet Yellen បានចង្អុលបង្ហាញថា កញ្ចប់ថវិកាសង្គ្រោះដ៏ធំមួយ មិនស្ថិតក្នុងចំណោមវិធានការដែលកំពុងត្រូវបានពិចារណា ហើយបានសង្កត់ធ្ងន់ថា អាជ្ញាធរផ្តោតលើការការពារអ្នកផ្ញើប្រាក់បញ្ញើ និងព្យាយាមបំពេញតម្រូវការរបស់អ្នកទាំងនេះ។

អ្នកជំនាញជឿថា កិច្ចព្រមព្រៀងដើម្បីទិញបាន SVB គឺធំពេក មិនអាចសម្រេចបានក្នុងរយៈពេលដ៏ខ្លីនោះទេ ខណៈពេលដែលអ្នកទិញសក្តានុពលអាចត្រូវការមានការធានាពិសេស ឬប្រាក់បន្ថែម។ ស្ថាប័នហិរញ្ញវត្ថុ Santa Clara រដ្ឋកាលីហ្វ័រញ៉ា ដែលមានទ្រព្យសម្បត្តិមានតម្លៃ ២០៩ ពាន់លានដុល្លារ ត្រូវបានចាត់ទុកថា ជាដៃគូដ៏មានសក្តានុពលមួយក្នុងការទិញ SVB។

ធនាគារកណ្តាលនៃសហរដ្ឋអាមេរិក (FED) និងសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ (FDIC) កំពុងពិចារណាលើការបង្កើតមូលនិធិមួយ ដើម្បីអនុញ្ញាតឱ្យ អាជ្ញាធរផ្តល់ការគាំទ្របន្ថែមសម្រាប់ប្រាក់បញ្ញើដល់ធនាគារដែលមានបញ្ហាលំបាកបន្ទាប់ពីការដួលរលំនៃធនាគារ Silicon Valley (SVB)៕

ប្រតិកម្មទៅវិញ