អាមេរិកលើកឡើងផែនការកាត់បន្ថយបុគ្គលិកក្នុងកំលាំងកងទ័ពជើងគោក

Chia sẻ
(VOVworld) – តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម
ប្រចាំនៅអាមេរិក លោក Nhat Quynh បានឲ្យដឹងថា៖ ក្រសួង
ការពារប្រទេសអាមេរិកទើបនឹងលើកឡើងផែនការកាត់បន្ថយ
បុគ្គលិកក្នុងកំលាំងកងទ័ពជើងគោករបស់ខ្លួន
អាមេរិកលើកឡើងផែនការកាត់បន្ថយបុគ្គលិកក្នុងកំលាំងកងទ័ពជើងគោក - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក លោក Chuck Hagel (Image: VOV)

(VOVworld) – តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក
លោក Nhat Quynh បានឲ្យដឹងថា៖ ក្រសួងការពារប្រទេសអាមេរិកទើបនឹងលើក ឡើងផែនការកាត់បន្ថយបុគ្គលិកក្នុងកំលាំងកងទ័ពជើងគោករបស់ខ្លួនដល់កំរិត ទាប់បំផុតក្នុងរយៈពេល ៧៤ ឆ្នាំកន្លងមក ដោយសារគ្រោះអាសន្នខាតបង់ថវិការ
។ តាមផែនការ ៥ ឆ្នាំ ដែលរដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក លោក Chuck
Hagel ទើបនឹងប្រកាស នាថ្ងៃទី ២៥ កុម្ភៈ ថា៖ បរិមាណកងទ័ពជើងគោករបស់ អាមេរិកនឹងត្រូវបានកាត់បន្ថយពី ៥២០ ពាន់នាក់ចុះដល់ ៤៥០ ពាន់នាក់។ លោក
Chuck Hagel បានឲ្យដឹងថា៖ សេតវិមានត្រូវកាត់បន្ថយបុគ្គលិកដើម្បីវិនិយោគ
យ៉ាងខ្លាំងចូលក្នុងបច្ចេកវិទ្យានិងគ្រឿងសម្ភារៈយោធា។ ទោះបីជាផែនការ
កាត់បន្ថយបុគ្គលិកនេះអាចបង្កគ្រោះអាសន្នជាច្រើនក្តី ប៉ុន្តែ លោក Chuck Hagel
 បានអះអាងថា៖ កងទ័ពអាមេរិកនឹងត្រូវបានប្រដាប់ល្អជាងដើម្បីទប់ទល់នឹង
ការសាកល្បងសន្តិសុខដែលកាន់តែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃ៖

“យុទ្ធសាស្ត្រការពារប្រទេសថ្មីប្រមូលផ្តុំទៅលើកិច្ចការពារប្រទេសជាតិចំពោះ
មុខ ការគំរាមកំហែងណាមួយ បង្កើតសន្តិសុខសកលតាមរយៈការបង្កើនការជះ ឥទ្ធិពលរបស់អាមេរិកនិងទប់ស្កាត់រាល់សកម្មាភាពបង្កជំលោះ។ ដើម្បីអនុវត្ត
ផែនការនេះ បានក្រសួងការពារប្រទេសអាមេរិកនឹងបន្តអនុវត្តការផ្លាស់ប្តូរ
គោលដៅធ្វើសកម្មភាពទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិករក្សាកិច្ចសន្យារបស់
អាមេរិកជាមួយប្រទេសជាសម្ព័ន្ធមិត្តស្នូលនិងដៃគូនៅតំបន់មជ្ឈឹមបូព៌ារនិងអឺរ៉ុប ហើយបន្តការជ្រៀតជ្រែកក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្ដាញភែវរកម្មលើសកល
លោកទាំងមូល”៕

ប្រតិកម្មទៅវិញ