លោកនាយករដ្ឋមន្ត្រីអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់កុមារ ជនពិការ និងយុទ្ធជនពិការនៅខេត្ត Quang Binh

Chia sẻ

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់កុមារ និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកនៅមជ្ឈមណ្ឌលនេះឱ្យព្យាយាមជានិច្ច តស៊ូ និងប្តេជ្ញាចិត្ត ដើម្បីជម្នះលើគ្រប់ស្ថានភាពលំបាក។

លោកនាយករដ្ឋមន្ត្រីអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់កុមារ ជនពិការ និងយុទ្ធជនពិការនៅខេត្ត Quang Binh - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់កុមារ និងជនពិការនៅមណ្ឌលការងារសង្គមខេត្ត Quang Binh (រូបថត៖ VOV)

នារសៀលថ្ងៃទី ២ មិថុនា នៅខេត្ត Quang Binh នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់កុមារ និងជនពិការនៅមណ្ឌលការងារសង្គមខេត្ត Quang Binh ដែលជាកន្លែងចិញ្ចឹមបីបាច់ ថែរក្សាមុខសញ្ញាចំនួន ៨០នាក់ ជាជនងាយរងគ្រោះ ជនពិការ និងកុមារមានស្ថានភាពលំបាក។  លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់កុមារ និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកនៅមជ្ឈមណ្ឌលនេះឱ្យព្យាយាមជានិច្ច តស៊ូ និងប្តេជ្ញាចិត្ត ដើម្បីជម្នះលើគ្រប់ស្ថានភាពលំបាក។

នារសៀលថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការ  លោក Nguyen Quang An អាយុ ៨៤ ឆ្នាំ នៅសង្កាត់ Nam Ly ទីក្រុង Dong Hoi ខេត្ត Quang Binh។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅទស្សនាភូមិ My Ha ឃុំ My Thuy ស្រុក Le Thuy លើកទឹកចិត្តឲ្យប្រជាជនសាមគ្គីគ្នាកសាងជនបទថ្មី ជាពិសេសកសាងជីវភាពវប្បធម៌។ ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់អភិវឌ្ឍន៍ជនបទដោយគោលនយោបាយ “កសិកម្មបី” ទន្ទឹមនឹងនោះមានការអភិវឌ្ឍប្រកបដោយសុខដុមរមនារវាងសេដ្ឋកិច្ចនិងវប្បធម៌ ធានាបរិស្ថាន និងសុខុមាលភាពសង្គម; មានបំណងចង់ឲ្យប្រជាជននឹងបន្តឆ្លើយតបទៅនឹងចលនាប្រឡងប្រណាំងកសាងជីវភាពគ្រួសារនីមួយៗ និងកសាងមាតុភូមិដ៏សម្បូរបែប និងកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ