អាមេរិកមានគោលបំណងបង្កើនកិច្ចសហប្រតិបតិ្តការយោធាជាមួយវៀតណាម

Chia sẻ

(VOVworld) - នារសៀលថ្ងៃទី៥ កុម្ភៈ នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក

Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានទទួលជួប

សន្ទនាជាមួយលោក Thomas Shannon ទីប្រឹក្សារដ្ឋមន្រ្តីការបរទេសអាមេរិក

ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
អាមេរិកមានគោលបំណងបង្កើនកិច្ចសហប្រតិបតិ្តការយោធាជាមួយវៀតណាម - ảnh 1
អាមេរិកមានគោលបំណងបង្កើនកិច្ចសហប្រតិបតិ្តការយោធាជាមួយវៀតណាម (Image: VNA)


(VOVworld) - នារសៀលថ្ងៃទី៥ កុម្ភៈ នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក

Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានទទួលជួប

សន្ទនាជាមួយលោក Thomas Shannon ទីប្រឹក្សារដ្ឋមន្រ្តីការបរទេសអាមេរិក

ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ឧត្តមសេនីយ៍ឯក Nguyen

Chi Vinh បានឲ្យដឹងថា វៀតណាមវាយតំលៃខ្ពស់ចំពោះការដែលអាមេរិកលុប

ចោលផ្នែក១នៃបទហ៊ុំព័ទ្ធសព្វាវុធទៅលើវៀតណាម និងស្នើរឲ្យអាមេរិកលុប

ចោលយ៉ាងពេញលេញបទហ៊ុំព័ទ្ធនេះយ៉ាងឆាប់រហ័ស។កិច្ចសហប្រតិបតិ្តការ

រវាងប្រទេសទាំង២ក្នុងបណ្ដាវិស័យដូចជាធានាសន្តិសុខសមុទ្រ ដោះស្រាយ

ផលវិបាកដោយសង្គ្រាម ស្វែករកនិងជួយសង្គ្រោះ ជួយឧបត្ថម្ភមនុស្សធម៌និង

សកម្មភាពថែរក្សាសន្តិភាពរបស់អ.ស.ប បានមានការបោះជំហានថ្មីៗ។ឧត្តម

សេនីយ៍ឯក Nguyen Chi Vinh សង្ឃឹមថា លោក Thomas Shannon នឹងមាន

ការរួមវិភាគទានដ៏សំខាន់ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវា

បង្កើតទំនាក់ទំនងការទូតវៀតណាម-អាមេរិក រួមចំណែកនាំទំនាក់ទំនងទ្វេភាគី

កាន់តែស៊ីជំរៅជាក់ស្ដែងនិងមានប្រសិទ្ធភាព។

រីឯខ្លួនវិញ លោក Thomas Shannon បានឲ្យដឹងថា អាមេរិកមានគោលបំណង

បង្កើនកិច្ចសហប្រតិបតិ្តការយោធាជាមួយវៀតណាមលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ