អាមេរិកមានគោលបំណងកសាងទំនាក់ទំនងប្រគួតប្រជែងនិងសហប្រតិបត្តិការជាមួយចិន

Chia sẻ
(VOVworld) – អាមេរិកត្រូវក្តាប់ជាប់ឱកាសពង្រឹងនិង
ពង្រីកទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មជាមួយ
ចិន ក្នុងខណៈដែល ប៉េកាំងកំពុងឆ្ពោះទៅការអនុវត្ត
រាល់វិធានការកែទម្រង់ខឿនសេដ្ឋកិច្ចដែលអាចបង្កើត
បរិយាកាសសមភាពសំរាប់វិនិយោកិនឯកជននិង
 បរទេស។ 
អាមេរិកមានគោលបំណងកសាងទំនាក់ទំនងប្រគួតប្រជែងនិងសហប្រតិបត្តិការជាមួយចិន - ảnh 1
ទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិក លោកស្រី Susan Rice (Image: VOV)

(VOVworld) – នាថ្ងៃទី ២០ វិច្ឆិកា ក្នុងបទថ្លែងការនៅមហាវិទ្យល័យ Georgetown
ក្រោមចំណង ជើងថា៖ “អនាគតរបស់អាមេរិកនៅអាស៊ី”  ទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិក លោកស្រី Susan Rice បានឲ្យដឹងថា៖ អាមេរិកត្រូវ ក្តាប់ជាប់ឱកាសពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្ម
ជាមួយ ចិន ក្នុងខណៈដែល ប៉េកាំងកំពុងឆ្ពោះទៅការអនុវត្តរាល់វិធានការកែ
ទម្រង់ខឿន សេដ្ឋកិច្ចដែលអាចបង្កើតបរិយាកាសសមភាពសំរាប់វិនិយោកិន
ឯកជននិង បរទេស។ លោកស្រី Rice បានឲ្យដឹងថែមទៀតថា៖ ទោះបីជានៅ
មានការខ្វែង គំនិតគ្នាជាច្រើនក្តី ប៉ុន្តែ អាមេរិកនិងចិនត្រូវសហប្រតិបត្តិការជា
មួយគ្នាដើម្បីដោះ ស្រាយបណ្ដាការសាកល្បងរួមដែលប្រទេសទាំង ២ ត្រូវ
ប្រឈម។ អ្នកនយោ បាយនេះបានអះអាងថា៖ វ៉ាស៊ីងតោននឹងបន្តការខំប្រឹង
ប្រែងកែលំអរទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី។ តាមនោះ ធានាតួនាទីរបស់
ទីផ្សារក្នុងក្របខ័ណ្ឌបំរ៉ែបំរួលនៃ អាត្រាប្តូរប្រាក់បង្កើតឱកាសសំរាប់អង្គភាព
អាជីវកម្មអាមេរិកទាក់ទងផ្ទាល់ចូលក្នុងទីផ្សាររបស់ចិនប៉ន្តែនៅការពារកម្ម
សិទ្ធិបញ្ញាវ័ន្ធឲ្យអង្គភាពអាជីវកម្មនៃប្រទេសនេះ។កិច្ចសហប្រតិបត្តិការនិង
ការប្រគួតប្រជែងជាមួយចិនគឺជាបញ្ហាដែលប្រទេសទាំង ២ មានផល
ប្រយោជន៍រួម៕

ប្រតិកម្មទៅវិញ