|
អាមេរិកព្រមានអំពើហឹង្សាគំរាមកំហែងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារ (Image: VNA) |
(VOVworld) – ស្ថានភាពហឹង្សារឡើងជណ្តើរនិងសកម្មភាពកសាងទីប្រជុំ
ជនសំរាប់ជនហ្ស៊ីបកំពុងជះឥទ្ធិពលដល់យថាទស្សខាងវិធានការនយោបាយ
រដ្ឋចំនួនពីរក្នុងដំណើរការសន្តិភាពអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ពាក្យព្រមាន
ពោលខាងលើត្រូវបានក្រសួងការបរទេសអាមេរិកបានលើកឡើង នាថ្ងៃទី ១៤
តុលា ១ ថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានប្រកាស
ផែនការបំពេញទស្សនកិច្ចនៅមជ្ឈឹមបូព៌ារនាពេលខាងមុខសំដៅបន្ទូលស្រាល
ភាពតានតឹងនៅទីនេះ។ អ្នកនាំពេក្សក្រសួងការបរទេសអាមេរិក លោក John
Kirby បានសង្កត់ធ្ងន់ថា៖ លោក Kerry សម្តែងនូវការព្រួយបារម្ភចំពោះការវាយ
ប្រហារនាពេលថ្មីៗនេះ ក៏ដូចជា ផែនការសាងសង់ទីប្រជុំជន។ ប៉ុន្តែ ប្រការនេះ
មិនមានន័យថា៖ អ្នកការទូតអាមេរិកស្តីបន្ទោសការទទួលខុសត្រូវសំរាប់ភាគីទាក់
ទិន នានាអំពីការបង្កើនភាពតានតឹងនាបច្ចុប្បន្ននេះទេ។ តាមលោក Kerry ថា៖
ទាំងប៉ាឡេស្ទីននិងអ៊ីស្រាអែលសុទ្ធតែប្រឈមមុខនឹងការសាកល្បងជាច្រើន
ក្នុងការជំរុញដំណោះស្រាយរដ្ឋ២មិនទាន់ទទួលបានលទ្ធផលណាមួយឡើយ៕