អាមេរិកប្រឆាំងសំណូមពររបស់ Venezuela ស្តីពីការកាត់បន្ថយបុគ្គលិកនៃស្ថានទូតអាមេរិកប្រចាំនៅ Caracas

Chia sẻ
(VOVworld) – នាថ្ងៃទី ៣ មិនា ក្រសួងការបរទេសអាមេរិក
បានឡើងសម្លេងប្រឆាំង ជំទាស់សេចក្តីសម្រេចរបស់
រដ្ឋាភិបាល Venezuela ដែលបានស្នើរឲ្យថា៖ ក្នុងអំឡុង ១៥
ថ្ងៃ ស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានី Caracas ត្រូវកាត់បន្ថយ
៨០% នៃបរិមាណ កម្មាភិបាលបុគ្គលិក។

អាមេរិកប្រឆាំងសំណូមពររបស់ Venezuela ស្តីពីការកាត់បន្ថយបុគ្គលិកនៃស្ថានទូតអាមេរិកប្រចាំនៅ Caracas - ảnh 1
អាមេរិកប្រឆាំងសំណូមពររបស់ Venezuela ស្តីពីការកាត់បន្ថយបុគ្គលិកនៃស្ថានទូតអាមេរិកប្រចាំនៅ Caracas (Image: VNA)

(VOVworld) – នាថ្ងៃទី ៣ មិនា ក្រសួងការបរទេសអាមេរិកបានឡើងសម្លេងប្រឆាំង ជំទាស់សេចក្តីសម្រេចរបស់រដ្ឋាភិបាល Venezuela ដែលបានស្នើរឲ្យថា៖ ក្នុងអំឡុង
១៥ ថ្ងៃ ស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានី Caracas ត្រូវកាត់បន្ថយ ៨០% នៃបរិមាណ កម្មាភិបាលបុគ្គលិក។ សេចក្តីប្រកាសពោលខាងលើរបស់ក្រសួងការបរទេសអាមេរិក ត្រូវបាននាំចេញ បន្ទាប់ពី រដ្ឋមន្ត្រីការបទេស Venezuela លោកស្រី Delcy Rodriguez បានផ្ញើរកំណត់ទូតដោយស្នើរឲ្យស្ថានទូតអាមេរិកត្រូវកាត់បន្ថយបរិមាណបុគ្គលិកពី
១០០ នាក់នាប្ចុប្បន្នរុះនៅត្រឹមតែ ១៧ នាក់ ដើម្បីសមស្របនឹងបរិមាណបុគ្គលិក
នៃស្ថានទូត Venezuela ប្រចាំនៅអាមេរិក។ មុននោះ Caracas ក៏បានអនុវត្តយន្តការ
ទិដ្ឋការចាប់បង្ខំចំពោះប្រជាពលរដ្ឋអាមេរិករួមមានភ្ញៀវទេសចរណ៍អាមេរិកសំដៅ
តបតវិញការធ្វើអន្តរាគមន៍របស់វ៉ាស៊ីនតោនចូលក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសនេះ។
Venezuela បានបដិសេធផ្តល់ទិដ្ឋការឲ្យរាល់មន្ត្រីអាមេរិកក្នុងនោះមានអតីតប្រធានា
ធិបតីអាមេរិក លោក George W.Bush និងព្រឹទ្ធសមាជិកចំនួន ២ នាក់ទៀត លោក
Marco Rubio និងលោក Bob Menendez ផងដែរ។

ក្រៅពីនោះ Caracas បានស្នើរឲ្យបណ្ដាអ្នកការទូតអាមេរិកត្រូវសូមការ អនុញាត្តពី
រដ្ឋាភិបាល Venezuela មុនពេលជួបប្រាស្រ័យជាមួយបណ្ដាក្រុមនយោបាយប្រឆាំង
ផងដែរ។  Venezuela បានចោទប្រកាន់វ៉ាស៊ីនតោនក្នុងដំណើការ “សង្គ្រាមសេដ្ឋកិច្ច”
ប្រឆាំង Caracas និងឈរនៅខាងក្រោយរាល់សកម្មភាពបង្ករ អស្ថិរភាពនៅប្រទេស
អាមេរិកឡាទីនខាងត្បូងនេះ។ រដ្ឋាភិបាលអាមេរិកបានរិះគន់បណ្ដាការចោទ​ប្រកាន់
របស់ Caracas គឺខុសពីការពិតនឹងគ្មានមូលដ្ឋាន ប៉ុន្តែ មិនទាន់នាំចេញប្រត្តិកម្ម
ជាក់ស្តែងណាមួយចំពោះមុខរាល់ការដាក់ទណ្ឌកម្មរបស់ Venezuela នៅឡើយ៕

ប្រតិកម្មទៅវិញ