សេចក្តីប្រកាសនេះបានបញ្ជាក់ថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះការដែលចិនធ្វើសមយុទ្ធយោធានៅជុំវិញកោះ Hoang Sa នៅសមុទ្រខាងកើត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែកក្កដា។ សេចក្តីប្រកាសនេះបានសង្កត់ធ្ងន់ថា ការធ្វើសមយុទ្ធយោធានៅសមុទ្រខាងកើត គឺមិនល្អសម្រាប់រាល់ការខិតខំប្រឹងប្រែងដើម្បីបន្ធូរភាពតានតឹងនិងរក្សាស្ថេរភាពនោះឡើយ។ សកម្មភាពរបស់ចិននឹងធ្វើឱ្យស្ថានការណ៍នៅសមុទ្រខាងកើតមានអស្ថិរភាពថែមទៀត។ សមយុទ្ធនេះ គឺជាសកម្មភាពថ្មីបំផុត នៅក្នុងសកម្មភាពជាបន្តបន្ទាប់របស់ចិនដើម្បីអះអាងការទាមទារតំបន់សមុទ្រដោយខុសច្បាប់របស់ខ្លួននិងបង្កអន្តរាយដល់ប្រទេសជិតខាងអាស៊ីអាគ្នេយ៍នៅសមុទ្រខាងកើត។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកនឹងបន្តតាមដានស្ថានការណ៍នេះ ដោយសង្ឃឹមថា ចិននឹងដាក់កម្រិតលើការធ្វើយោធូបនីយកម្មនិងការបង្ខិតបង្ខំលើប្រទេសជិតខាងរបស់ខ្លួន នៅសមុទ្រខាងកើត ក៏ដូចជា អំពាវនាវឱ្យភាគីទាំងអស់អត់ធ្មត់និងគ្មានសកម្មភាពយោធាដែលអាចបង្កើនជម្លោះ នៅសមុទ្រខាងកើតនោះឡើយ៕