អាមេរិកបានផ្លាស់ប្តូរគោលនយោបាយកិច្ចការបរទេសក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក ចូបៃដិន (Joe Biden)

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៤ ខែកុម្ភៈប្រធានាធិបតីអាមេរិកលោក ចូបៃដិន (Joe Biden) និងអនុប្រធានាធិបតី លោកស្រី Kamala Harris បានអញ្ជើញទៅទស្សនាទីស្នាក់ការក្រសួងការបរទេសសហរដ្ឋអាមេរិក។
អាមេរិកបានផ្លាស់ប្តូរគោលនយោបាយកិច្ចការបរទេសក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក ចូបៃដិន (Joe Biden) - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden (រូបថត៖ NBC News)

នៅក្នុងសុន្ទរកថាជាផ្លូវការលើកដំបូងស្តីពីគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន ប្រធានាធិបតីអាមេរិក លោក Joe Biden បានសង្កត់ធ្ងន់លើតួនាទីនៃការទូតអាមេ រិកក្នុងការសម្រេចបាននូវគោលដៅរបស់លោកនិងបានអះអាង ថា សម្ព័ន្ធភាពប្រជាធិបតេយ្យ ត្រូវបាន «អស់កម្លាំង» ក្រោមការដឹកនាំរបស់រដ្ឋអំណាចអាណត្តិមុននេះ។

លោក Biden ក៏បានសន្យាថានឹងសហការ ជាមួយសម្ព័ន្ធមិត្ត ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាដែលមានការយកចិត្តទុកដាក់រួមផងដែរ។

ទន្ទឹមនឹងនេះ លោកក៏បានសម្តែងនូវឆន្ទៈក្នុងការត្រៀមខ្លួនដោះស្រាយរាល់បញ្ហាប្រឈម ដែលរុស្ស៊ីនិងចិន ព្រមទាំងសហការជាមួយប្រទេសទាំងពីរនេះក្នុងវិស័យដែលមានផលប្រយោជន៍រួមគ្នាទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ