អាមេរិក​បាន​ចាត់​បញ្ចូល​ក្រុម​តាលីបង់ និង​អាល់កៃដា​នៅ​ប៉ាគីស្ថាន ​ទៅក្នុង "បញ្ជីក្រុមភេរវករជាសកល"

Chia sẻ
(VOVWORLD) - សេចក្តីប្រកាសរបស់អាមេរិកត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមតាលីបង់ Tehrik-e នៅប៉ាគីស្ថាន បានប្រកាសបញ្ចប់បទឈប់បាញ់ជាមួយរដ្ឋាភិបាលប៉ាគីស្ថានដែលអូសបន្លាយរយៈពេលជាច្រើនខែ ហើយចាប់ផ្តើមការវាយប្រហារនៅទូទាំងប្រទេសឡើងវិញ។ 
អាមេរិក​បាន​ចាត់​បញ្ចូល​ក្រុម​តាលីបង់ និង​អាល់កៃដា​នៅ​ប៉ាគីស្ថាន ​ទៅក្នុង "បញ្ជីក្រុមភេរវករជាសកល" - ảnh 1កងកម្លាំងសន្តិសុខតាលីបង់ ឈរយាមនៅកន្លែងនៃការវាយប្រហារដោយគ្រាប់បែក លើមជ្ឈមណ្ឌលអប់រំក្នុងទីក្រុងកាប៊ុល អាហ្វហ្គានីស្ថាន ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ២ ខែធ្នូ ក្រសួងការបរទេសអាមេរិកបានប្រកាសថា សហរដ្ឋអាមេរិកបានបន្ថែមក្រុមតាលីបង់ និងក្រុមអាល់កៃដានៅប៉ាគីស្ថាន ទៅក្នុង "បញ្ជីក្រុមភេរវករជាសកល" ហើយបានអនុវត្តន៍វិធានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើក្រុមបះបោរទាំងពីរ ក្នុងបរិបទដែលអំពើហឹង្សានៃក្រុមឧទ្ទាមទាំងពីរបានផ្ទុះឡើងវិញក្នុងប្រទេសអ៊ីស្លាមនៅអាស៊ីខាងត្បូងនេះ។

សេចក្តីប្រកាសរបស់អាមេរិកត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមតាលីបង់ Tehrik-e នៅប៉ាគីស្ថាន បានប្រកាសបញ្ចប់បទឈប់បាញ់ជាមួយរដ្ឋាភិបាលប៉ាគីស្ថានដែលអូសបន្លាយរយៈពេលជាច្រើនខែ ហើយចាប់ផ្តើមការវាយប្រហារនៅទូទាំងប្រទេសឡើងវិញ។ បច្ចុប្បន្ននេះ អាជ្ញាធរប៉ាគីស្ថានកំពុងពង្រឹងសន្តិសុខនៅកន្លែងបួងសួង និងកន្លែងសាធារណៈជាច្រើន ដោយសារតែការភ័យខ្លាចនៃការវាយប្រហារបន្ថែមទៀត៕

ប្រតិកម្មទៅវិញ