នាវាប្រឆាំងអាមេរិកឈ្មោះ USS Boxer |
នេះត្រូវបានចាត់ទុកថាជាកាយវិការថ្មីបំផុតដែលបង្កើនភាពតានតឹង ហើយតាមពិតទៅ ភាពតានតឹងនេះ មិនទាន់ឃើញមានសញ្ញានៃការថយចុះរវាងទីក្រុងវ៉ាស៊ីន តោននិងទីក្រុងតេអេរ៉ង់នៅឡើយ។ថ្លែងមតិនៅឯសេតវិមានលោកប្រធានាធិបតី Trump បានលើកឡើងថានាវាចម្បាំងអាមេរិកឈ្មោះ USS Boxer បានចាត់វិធានការ“ការពារ”ដើម្បីប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់។ យន្តហោះនេះ បានហោះជិតនាវារបស់អាមេរិកដោយមិនអើពើពីការអំពាវនាវរបស់អាមេរិកថាគំរាមកំហែងដល់សុវត្ថិភាពរបស់នាវា Boxer ក៏ដូចជាក្រុមនាវិកទាំងអស់។ ហេតុដូច្នេះ វាត្រូវបានបំផ្លាញភ្លាមៗ។លោក Trump បានសង្កត់ធ្ងន់ថានេះគឺជាសកម្មភាពថ្មីបំផុតនៅក្នុងការបង្ករបស់អ៊ីរ៉ង់ សំដៅទៅលើនាវាដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិ។
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក JavadZarifកាលពីថ្ងៃទី ១៨ ខែកក្កដាបាននិយាយថាលោកមិនបានទទួលព័ត៌មានអំពីយន្តហោះគ្មានមនុស្ស បើករបស់ប្រទេសខ្លួនដែលត្រូវបាញ់ទម្លាក់នៅឡើយ។
សូមរំលឹកឡើងវិញថា ទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់ធ្លាក់ក្នុងភាពតានតឹងចាប់តាំងពីខែឧសភាឆ្នាំ ២០១៨ នៅពេលដែលប្រធានាធិបតី Trump បានប្រកាសដកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ដោយឯកតោភាគី និងដាក់ទណ្ឌកម្មឡើងវិញលើប្រទេសមជ្ឈឹមបូព៌ានេះ។ ទំនាក់ទំនងនេះកាន់តែអាក្រក់ទៅក្នុងរយៈពេលពីរខែកន្លងមកនេះនៅពេលអាមេរិកបង្កើនសម្ពាធដើម្បីទប់ស្កាត់ការនាំចេញប្រេងដែលជាវិស័យសេដ្ឋកិច្ចមុខព្រួញរបស់អ៊ីរ៉ង់៕