អាមេរិកបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅទស្សនកិច្ចនៅប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន

Chia sẻ
(VOVWORLD) - 

រសួងការបរទេសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកលោក Daniel Kritenbrink និងនាយកក្រុមប្រឹក្សាសន្តិសុខជាតិទទួលបន្ទុកប្រទេសចិនលោកស្រី Laura Rosenberger នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន ចាប់ពីថ្ងៃទី ១១-១៤ ធ្នូ។


អាមេរិកបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅទស្សនកិច្ចនៅប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន - ảnh 1ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកលោក Daniel Kritenbrink (រូបថត៖ VNA)

កាលពីថ្ងៃទី១០ ខែធ្នូ ក្រសួងការបរទេសអាមេរិកបាននិយាយថា គណៈប្រតិភូជាន់ខ្ពស់អាមេរិកនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយ ដើម្បីបន្តកិច្ចពិភាក្សានាពេលថ្មីៗនេះរបស់ប្រធានាធិបតីលោក Joe Biden ជាមួយប្រធានរដ្ឋចិនលោក Xi Jinping និងត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសលោក Antony Blinken នៅដើមឆ្នាំក្រោយ។

ក្រសួងការបរទេសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកលោក Daniel Kritenbrink និងនាយកក្រុមប្រឹក្សាសន្តិសុខជាតិទទួលបន្ទុកប្រទេសចិនលោកស្រី Laura Rosenberger នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន ចាប់ពីថ្ងៃទី ១១-១៤ ធ្នូ។

គណៈប្រតិភូអាមេរិកនឹងបន្តស្មារតីនៃកិច្ចប្រជុំកំពូលនៅថ្ងៃទី១៤ ខែវិច្ឆិកា រវាងលោកប្រធានាធិបតី Joe Biden និងលោកប្រធានរដ្ឋ Xi Jinping នៅក្រៅកិច្ចប្រជុំកំពូល G20 នៅកោះបាលី (ប្រទេសឥណ្ឌូនេស៊ី)” ដើម្បីបន្តទទួលខុសត្រូវលើការគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំងពីរ និងស្វែងយល់ពីវិស័យដែលមានសក្តានុពលនៃកិច្ចសហប្រតិបត្តិការ” ក៏ដូចជាដាក់មូលដ្ឋានគ្រឹះសម្រាប់ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេស Blinken ទៅកាន់ទីក្រុងប៉េកាំង៕

ប្រតិកម្មទៅវិញ