អាមេរិកបញ្ជូនកងទ័ពទៅកាន់អ៊ីរ៉ាក់ថែមទៀត

Chia sẻ
(VOVworld)-រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Aston Carter បានជូនដំណឹងនា ថ្ងៃទី១៨មេសាថា ប្រទេសនេះបានដាក់ពង្រាយ

អាមេរិកបញ្ជូនកងទ័ពទៅកាន់អ៊ីរ៉ាក់ថែមទៀត - ảnh 1
រូបថតៈ AFP/TTXVN


(VOVworld)-រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Aston Carter បានជូនដំណឹងនា ថ្ងៃទី
១៨មេសាថា ប្រទេសនេះបានដាក់ពង្រាយទាហានបន្ថែមទៅកាន់អ៊ីរ៉ាក់ ហើយជា
លើកដំបូងដែល ឧទ្ធម្ភាគចក្រ Apache ចូលរួមក្នុងយុទ្ធនាការប្រឆាំង អង្គការ “រដ្ឋអ៊ី
ស្លាម” (IS) ស្វ័យប្រកាសនៅអ៊ីរ៉ាក់។ មន្ត្រីជាន់ការពារជាតិអាមេរិក មួយរូបបានឲ្យ
ដឹងថា ទាហានអាមេរិកចំនួន២០០នាក់ដែលបានបញ្ចូនទៅកាន់ អ៊ីរ៉ាក់លើកនេះ រួម
មានទាំងទីប្រឹក្សា គ្រូបង្វឹក នាវិកនិងកងកម្លាំងសន្តិសុខ។ ​សេចក្តីជូនដំណឹងពោល
ខាងលើត្រូវបាននាំចេញក្នុងដំណើរទស្សនកិច្ចអ៊ីរ៉ាក់ ដោយចៃដន្យរបស់រដ្ឋមន្ត្រីការ
ពារជាតិលោក Carter ។ នៅទីនេះ លោក Carter បានជួបជាមួយមេបញ្ជាការយោធា
អាមេរិក នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al- Abadi និងសមភាគី Khaled al-Obeidi ផងដែរ៕

ប្រតិកម្មទៅវិញ