អាមេរិកបើកចំហលទ្ធភាពចរចារជាមួយស.ប.បកូរ៉េ

Chia sẻ
(VOVworld) - រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex
Tillerson ប្រកាសថា ប្រទេសនេះអាចពិចារណាលើ
ការចាប់ផ្ដើមឡើងវិញកិច្ចចរចារជាមួយស.ប.បកូរ៉េ 
ប៉ុន្តែ មុនបង្អស់គឺព្យុងយ៉ាងត្រូវបញ្ចប់សកម្មភាព
សាកល្បងកាំជ្រួចនិងនុយក្លេអ៊ែរ។
អាមេរិកបើកចំហលទ្ធភាពចរចារជាមួយស.ប.បកូរ៉េ - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson (រូបថត៖Xinhua/TTXVN)

(VOVworld) - រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ប្រកាសថា
ប្រទេសនេះអាចពិចារណាលើការចាប់ផ្ដើមឡើងវិញកិច្ចចរចារជាមួយស.ប.បកូរ៉េ
ប៉ុន្តែ មុនបង្អស់គឺព្យុងយ៉ាងត្រូវបញ្ចប់សកម្មភាពសាកល្បងកាំជ្រួចនិងនុយក្លេអ៊ែរ។
នាថ្ងៃទី៩ មេសា ថ្លែងមតិក្នុងកម្មវិធី “This week” របស់ស្ថានីយ៍ ABC រដ្ឋមន្ត្រីការបរ
ទេសលោក Rex Tillerson អះអាងថា គោលដៅរបស់អាមេរិកគឺលុបចោលអាវុធ
នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ មិនមែនគឺផ្លាស់ប្ដូររដ្ឋអំណាច ព្យុងយ៉ាងនោះឡើយ។
ទស្សនៈនេះគឺផ្ទុយទៅនឹងសេចក្ដីប្រកាសមុននោះរបស់លោក Rex Tillerson ដែល
ថាការខំប្រឹងប្រែងខាងការទូតទាំងឡាយក្នុងអំឡុង២ ទសវត្សកន្លងទៅគឺសំដៅ
រំសាយអាវុធនុយក្លេអ៊ែរនៅស.ប.បកូរ៉េ សុទ្ធតែទទួលរង បរាជ័យហើយ ដោយ
ហេតុនេះអាមេរិកកំពុងពិចារណាលើជម្រើសផ្សេងៗទៀត រួមទាំងវិធានការខាង
យោធាទៀតផង៕

ប្រតិកម្មទៅវិញ