បណ្ដាវេជ្ជបណ្ឌិតវៀតណាមធ្វើការនៅតំបន់ដាក់ដាច់ដោយឡែកអ្នកជំងឺ Covid-19 (រូបថត៖ TTXVN) |
នាថ្ងៃទី២៧កុម្ភៈ ក្នុងក្របខ័ណ្ឌជំនួបប្រាស្រ័យជាប្រចាំជាមួយ ស្ថាប័នសុខាភិបាលរបស់អាមេរិក ស្ថានទូតវៀតណាមប្រចាំអាមេរិកបាន រៀបចំកិច្ចប្រជុំអនឡាញ (teleconference) ជាមួយក្រសួងការបរទេស ក្រសួងសុខាភិបាលនិងសេវាកម្មមនុស្ស និងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការ ទប់ស្កាត់ជំងឺឆ្លងរបស់អាមេរិក (CDC)។
នៅកិច្ចប្រជុំនេះ តំណាងខាងអាមេរិកបានវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើម Covid-19 ដែលសម្រេចបាននូវលទ្ធផលជាវិជ្ជមានលើគ្រប់ វិស័យ។ អាស្រ័យទៅលើស្ថានភាពជាក់ស្ដែង CDC បានសម្រេចចិត្តនាំវៀត ណាមចេញពីបញ្ជីឈ្មោះគោលដៅដែលមានលទ្ធភាពឆ្លងរាលដាលវីរុស SARS-CoV-2 ទៅក្នុងសហ គមន៍។
តំណាង CDC បានឲ្យដឹងថែមទៀតថា ស្ថាប័ននេះកំពុងរៀបចំផែន ការអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមនាចុងខែមីនាឆ្នាំ២០២០ សំដៅ បង្កើនសកម្មភាពសហប្រតិបតិ្តការផ្នែកសុខាភិបាលរវាងប្រទេសទាំងពីរ ហើយជំរុញការបង្កើតការិយាល័យប្រចាំតំបន់របស់ CDC នៅវៀតណាមផង ដែរ៕