|
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖AFP/TTXVN) |
(VOVworld) - ថ្លែងមតិនៅសន្និសីទកាសែតរួមបន្ទាប់ពីជំនួបចរចារនៅទីក្រុង
Hannover នារសៀលថ្ងៃទី២៤ មេសា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel
និងប្រធានាធិបតីអាមេរិកលោក Barack Obama បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់
ពិសេសនៃកិច្ចសហប្រតិបតិ្តការឆ្លងមហាសមុទ្រអាត្លង់ទិកក្នុងបញ្ហាអន្តរជាតិកំពុង
ឡើងកំដៅជាច្រើននាបច្ចុប្បន្ននោះគឺ ស៊ីរី លីប៊ី អ៊ុយក្រែន អាហ្គានីស្ថាន វិបត្តិជន
ចំណាកស្រុកនិងការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្ម។វាយតំលៃអំពីទំនាក់ទំនងអាមេ
រិក-អាល្លឺម៉ង់ លោកស្រី Merkel បានឲ្យដឹងថា កិច្ចសហប្រតិបតិ្តការទ្វេភាគី កំពុង
អភិវឌ្ឍន៍យ៉ាងល្អប្រសើរ ដែលជាមូលដ្ឋានសំរាប់ការទប់ទល់ទៅនឹងលទ្ធិភេរវកម្ម
និងនាំចេញការផ្ដើមគំនិតសន្តិសុខក្នុងកាលៈទេសៈស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញ
នាបច្ចុប្បន្ន។រីឯខ្លួនវិញ លោក Obama បានអំពាវនាវឲ្យអាល្លឺម៉ង់បន្ត រួមវិភាគទាន
កម្លាំងនិងថវិការច្រើនថែមទៀតសំរាប់ NATO សំដៅដាក់ពង្រាយ កងទ័ពនៅតំបន់
អឺរ៉ុបភាគខាងកើតដើម្បីទប់ទល់នឹងគ្រោះអាសន្នសន្តិសុខដែល កំពុងលេចឡើង
នៅទីនេះ៕