អាមេរិកនិងរុស្ស៊ីលុបចោលបទដាក់ទណ្ឌកម្មមួយចំនួន

Chia sẻ

(VOVWORLD) - កាយវិការនេះ ត្រូវបាននាំចេញបន្ទាប់ពីអាមេរិកបានយល់ព្រមលុបចោលការដាក់កំហិតស្រដៀងគ្នានេះ ទៅលើពលរដ្ឋរុស្ស៊ីម្នាក់។

អាមេរិកនិងរុស្ស៊ីលុបចោលបទដាក់ទណ្ឌកម្មមួយចំនួន - ảnh 1អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោកស្រី Victoria Nuland (រូបថត៖ AFP/TTXVN)

នៅថ្ងៃទី១០ ខែតុលា រុស្ស៊ីបានប្រកាសថា នឹងអនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Victoria Nuland ធ្វើទស្សនកិច្ចនៅប្រទេសខ្លួនដើម្បីដំណើការកិច្ចចរចា បើទោះបីជា កាលពីមុននោះ លោកស្រីរូបនេះត្រូវរុស្ស៊ីដាក់បញ្ចូលក្នុងបញ្ជីខ្មៅក៏ដោយ។ កាយវិការនេះ ត្រូវបាននាំចេញបន្ទាប់ពីអាមេរិកបានយល់ព្រមលុបចោលការដាក់កំហិតស្រដៀងគ្នានេះ ទៅលើពលរដ្ឋរុស្ស៊ីម្នាក់។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Victoria Nuland ដែលមានវត្តមាននៅទីក្រុងម៉ូស្គូចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែតុលានឹងធ្វើទស្សនកិច្ចទៅកាន់រុស្ស៊ី នៅពេលដែលទំនាក់ទំនងនយោ បាយរវាងរុស្ស៊ីនិងអាមេរិកកំពុងមានភាពតានតឹង។ លោកស្រី Nuland នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ីដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី បញ្ហាតំបន់និងបញ្ហាសកលលោកផងដែរ៕

ប្រតិកម្មទៅវិញ