|
អាមេរិកនិងរុស្ស៊ីពិភាគ្សាអំពីកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធ (baotintuc.com) |
Vovworld-សំដៅបំភ្លឺការចោទប្រកាន់រំលោភលើសន្ធិសញ្ញាអំពីបណ្ដាកំលាំង
នុយគ្លេអ៊ែរយៈមធ្យម (INF) ដែលភាគីទាំងពីកំពុងទម្លាក់កំហុសឲ្យគ្នា តាមគំរោង
នាថ្ងៃទី១១កញ្ញា បណ្ដាមន្ត្រីរុស្ស៊ីនិងអាមេរិកនឹងមានពិធីធ្វើការជាក់ស្ដែងអំពីបញ្ហា
នេះ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននាថ្ងៃទី៩កញ្ញានៅទីក្រុងវាស៊ីងតោន
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Marie Harf បានឲ្យដឹងថា គណៈ
ប្រតិភូអាមេរិកនឹងទៅកាន់ម៉ូស្គូនិងរួមជាមួយបណ្ដាដៃគូរស្វែងរកដំណោះស្រាយ
សំរាប់ការខ្វែងគំនិតដែលទាក់ទិនដល់ដំណើរការអនុវត្ត INF ឆ្ពោះទៅគោលដៅយូរ
អង្វែងគឺរក្សាសុពលភាពជាក់ស្ដែងនៃឯកសារនេះ។
សន្ធិសញ្ញា INF ត្រូវបានសហភាពស៊ូវៀតមុននេះនិងអាមេរិកចុះហត្ថលេខានា
ឆ្នាំ១៩៨៧និងមានសុពលភាពចាប់ពីថ្ងៃទី១មិថុនាឆ្នាំ១៩៨៨៕