អាមេរិកនិងរុស្ស៊ីជិតឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីការព្យាពេលសម្រាប់សន្ធិសញ្ញា START

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២០ ខែតុលា ក្រសួងការបរទេសរុស្ស៊ី បានប្រកាសថានឹងពន្យាពេលសម្រាប់សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្តថ្មី (START) ក្នុងរយៈពេល ១ ឆ្នាំថែមទៀត ហើយក៏បានត្រៀមខ្លួនជាស្រេចចូលរួមជាមួយអាមេរិក ដើម្បីដាក់ចេញកិច្ចព្រមព្រៀងគោលនយោបាយ «បង្កក» នូវគ្រាប់ក្បាលនុយក្លេអ៊ែររបស់ភាគីទាំងពីរ ក្នុងរយៈពេល ១ ឆ្នាំនេះ។ 
អាមេរិកនិងរុស្ស៊ីជិតឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីការព្យាពេលសម្រាប់សន្ធិសញ្ញា START - ảnh 1 មីស៊ីលផ្លោងអន្តរទ្វីបរុស្ស៊ីចូលរួមក្នុងព្យុហយាត្រានៅទីលានក្រហម (រូបថត៖ New York Times)

ក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ ថាការបង្កកគ្រាប់ក្បាល នុយក្លេ អ៊ែរ និងការពន្យាពេលមួយឆ្នាំថែមទៀត ទំនងជាអាចធ្វើទៅបាន ប្រ សិន បើទីក្រុងវ៉ាស៊ីនតោនមិនបានលើកសំណើរណាមួយបន្ថែមទៀតឡើយ ។

ភ្លាមៗបន្ទាប់ពីសេចក្តីប្រកាសរបស់ភាគីរុស្ស៊ី អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Morgan Ortagus បានអបអរសាទរចំពោះទង្វើរ របស់ រុស្ស៊ី ក្នុងជម្រុញការវិវត្តន៍លើបញ្ហាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។ លោកស្រី Ortagus ក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេចជួបពិភាក្សាជាមួយមន្រ្តីរុស្ស៊ី ដើម្បីបញ្ចប់កិច្ចព្រមព្រៀងដែលអាចផ្ទៀងផ្ទាត់បាន ហើយរំពឹងថារុស្ស៊ីនឹងផ្តល់អំណាចដល់អ្នកការទូតរបស់ខ្លួនដើម្បីចរចាលើបញ្ហានេះផងដែរ៕

ប្រតិកម្មទៅវិញ