បេសកជនពិសេសអាមេរិកទទួលបន្ទុកសន្តិភាពអាហ្វហ្គានីស្ថាន លោក Zalmay Khalilzad |
បេសកជនពិសេសអាមេរិកទទួលបន្ទុកសន្តិភាពអាហ្វហ្គានីស្ថាន លោក Zalmay Khalilzad កាលពីថ្ងៃទី ២៨ ខែមករា បានឲ្យដឹងថា សេចក្តីព្រាងខាងលើនេះ រួមមានការប្តេជ្ញាចិត្តរបស់តាលីបង់ ដើម្បីធានាថាទឹកដីអាហ្វហ្គានីស្ថាននឹងមិនត្រូវបានកាន់កាប់ដោយក្រុមភេរវជននោះទេ ខណៈដែលសហរដ្ឋអាមេរិកនឹងចាប់ផ្តើមដកកងទ័ពចេញទាំងស្រុង ដើម្បីដូរយកនូវការធ្វើសម្បទានធំជាងពីចលនាឥស្លីមនេះ ក្នុងនោះមានការចាប់បង្ខំឲ្យត្រូវមានការដាក់ទណ្ឌកម្មឈប់បាញ់ និងការចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាល កាប៊ុល។ នេះគឺជាបញ្ហា ២ ដែលតាលីបង់ ធ្លាប់ប្រឆាំងជំទាស់យ៉ាងខ្លាំង ហើយអាចបន្តធ្វើជារបងរាំងស្កាត់ចំពោះដំណើរការសន្តិភាពនាពេលអនាគតផងដែរ៕