|
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម (VOV) |
Vovworld-កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងនោះមានកិច្ចព្រមព្រៀងដៃគូ
អន្តរប៉ាស៊ីហ្វិក (TPP) ជាខ្លឹមសារសំខាន់មូយក្នុងចំណោមខ្លឹមសារស្នូលក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry ចាប់
ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ធ្នូ។ តាមរបៀបវារៈ នាថ្ងៃទី១៦ធ្នូ រដ្ឋមន្ត្រីការបរទេស John
Kerry នឹងជួបចរចារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh។ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏នឹងមកជួបសម្ដែងការគួរសម
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung អគ្គលេខាបក្សកុម្មុយនីស្តវៀត
ណាមលោក Nguyen Phu Trong ផងដែរ។
មុននោះនាថ្ងៃទី១៥ធ្នូរដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានមក
ទស្សនាស្រុក Ngoc Hien ខេត្ត Ca Mau។ នៅទីនេះ ថ្លែងមតិអំពីបញ្ហាទប់ទល់នឹង
បំរែបំរួលអាកាសធាតុ រដ្ឋមន្ត្រី John Kerry បានឲ្យដឹងថា តាមរយៈស្ថាប័នអភិវឌ្ឍន៍
អន្តរជាតិអាមេរិក (USAID) អាមេរិកសន្យាជួយឧបត្ថម្ភដោយគំរោងការដោយមានតំលៃប្រាក់១៧លានដុល្លារអាមេរិកសំរាប់កម្មវិធីទប់ទល់នឹងបំរែបំរួលអាកាសធាតុ
នៅវៀតណាម៕