អាមេរិកនិងចិនធ្វើការចរចារជាន់ខ្ពស់ស្តីពីសន្តិសុខលើបណ្តាញអ៊ីនធឺណែត

Chia sẻ
(VOVworld) – នាថ្ងៃទី​ ១​ ធ្នូ នៅវ៉ាស៊ីនតោន បណ្ដាមន្ត្រី
ជាន់ខ្ពស់របស់អាមេរិក និងចិនបានចាប់ផ្តើមវង់ចរចារ
ដំបូងស្តីពីបញ្ហាសន្តិសុខលើបណ្តាញអ៊ីនធឺណែត គិត
តាំងពីពេលប្រទេសទាំងពីរបានចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងទ្វេភាគីស្តីពី ការប្រឆាំងនឹង  hacker
នាខែកញ្ញាកន្លងទៅ។
អាមេរិកនិងចិនធ្វើការចរចារជាន់ខ្ពស់ស្តីពីសន្តិសុខលើបណ្តាញអ៊ីនធឺណែត   - ảnh 1
អាមេរិកនិងចិនធ្វើការចរចារជាន់ខ្ពស់ស្តីពីសន្តិសុខលើបណ្តាញអ៊ីនធឺណែត (Image: VNA)


(VOVworld) – នាថ្ងៃទី​ ១​ ធ្នូ នៅវ៉ាស៊ីនតោន បណ្ដាមន្ត្រីជាន់ខ្ពស់របស់អាមេរិក
និងចិនបានចាប់ផ្តើមវង់ចរចារដំបូងស្តីពីបញ្ហាសន្តិសុខលើបណ្តាញអ៊ីនធឺណែត
គិតតាំងពីពេលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពី
 ការប្រឆាំងនឹង  hacker នាខែកញ្ញាកន្លងទៅ។ មជ្ឈដ្ឋានមន្ត្រីអាមេរិកបានឲ្យដឹង
ថា៖ គណៈប្រតិភូចិនដឹកនាំដោយរដ្ឋមន្ត្រីក្រសួងនគរបាលចិន លោក Guo
Shengkun ក្នុងពេលនោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោកស្រី Lorretta
 Lynch ដឹកនាំគណៈប្រតិភូអាមេរិក។ វង់ចរចារនេះប្រព្រឹត្តទៅក្នុងរយៈពេល
២ ថ្ងៃ​ពីថ្ងៃទី ១ ដល់ទី ២ ធ្នូ ដែលត្រូវបានចាត់ទុកមានអត្ថន័យសំខាន់ឆ្ពោះ
ទៅការ បង្កើតការកំណត់ឲ្យសមស្របនឹងតម្រូវការរបស់ភាគីទាំងពីរលើ
វិស័យសន្តិសុខ លើបណ្តាញអ៊ីនធឺណែត។ ព្រឹត្តិការណ៍នេះក៏បានគូស
សម្គាល់នូវការខំប្រឹងប្រែង កែលំអរទំនាក់ទំនងទ្វេភាគីបន្ទាប់ពីចិនចាក
ចេញពីក្រុមអ្នកជំនាញការកាលពីឆ្នាំទៅមិញដើម្បីឆ្លើយតបតវិញការ
ដែលអាមេរិកបានកាត់ទោសនាយទាហានចិនមួយរូចពីបទលុកលុយ
ប្រព័ន្ធកុំព្យូទ័រខុសច្បាប់របស់ក្រុមហ៊ុននុយក្លេអ៊ែរនិងថាមពលអាមេរិក៕ 

ប្រតិកម្មទៅវិញ