អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង​ ធ្វើ​សមយុទ្ធប្រឆាំងនាវាមុជទឹក

Chia sẻ
(VOVWORLD) - កូរ៉េខាងត្បូងបានប្រកាសថា នៅថ្ងៃទី ៣០ ខែកញ្ញា កងទ័ពជើងទឹកប្រទេសនេះ រួមជាមួយសហរដ្ឋអាមេរិក និងជប៉ុន នឹងធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករវាងប្រទេសទាំងបី។
អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង​ ធ្វើ​សមយុទ្ធប្រឆាំងនាវាមុជទឹក - ảnh 1ឧទ្ធម្ភាគចក្រ MH-60 របស់អាមេរិកត្រៀមចុះចតលើនាវាផ្ទុកយន្តហោះ USS Ronald Reagan ក្នុងសមយុទ្ធរួមគ្នាមួយនៅខេត្ត Okinawa ជប៉ុន ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២។ (រូបថត៖ YONHAP/TTXVN)

នេះគឺជាសមយុទ្ធត្រីភាគីលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧មក នៅពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូងអាណត្តិមុន កំពុងស្វែងរកការកែលម្អទំនាក់ទំនងអន្តរកូរ៉េ និងបង្កលក្ខខណ្ឌសម្រាប់ជំនួបប្រជុំរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង។ សមយុទ្ធនេះ បានប្រព្រឹត្តិទៅក្នុងរយៈពេលមួយថ្ងៃ រួមមានការឃ្លាំមើលនាវាមុជទឹក ការកែលម្អសមត្ថភាពឆ្លើយតប និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃប្រទេសទាំងបី។ សមយុទ្ធនេះ មានការចូលរួមពីនាវាផ្ទុកយន្តហោះ USS Ronald Reagan នាវាល្បាតសមុទ្រ USS Chancellorsville នាវាពិឃាត Aegis-class USS Barry នាវាពិឃាតកូរ៉េខាងត្បូង Munmu the Great និងនាវាដឹកប្រេង Asahi របស់ជប៉ុន និងនាវាចម្បាំងមួយចំនួនទៀត។ ព្រឹត្តិការណ៍នេះត្រូវបានអនុវត្តន៍នៅតំបន់សមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលលើកទីបី ក្នុងរយៈពេលមួយសប្តាហ៍៕

ប្រតិកម្មទៅវិញ