កន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត ( រូបថត៖ THX / VNA) |
ការអំពាវនាវរបស់សហរដ្ឋអាមេរិកត្រូវបាននាំចេញ ខណៈពេលដែលអំពើហឹង្សាបានកើនឡើងពាសពេញអាហ្វហ្គានីស្ថាន ក្នុងបរិបទ ដែលអាមេរិកជំរុញផែនការដក កងទ័ពចេញពីអាហ្វហ្គានីស្ថាន។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានអះអាងថា អំពើហឹង្សាត្រូវតែបញ្ចប់ ហើយសហរដ្ឋអាមេរិកបន្តមានជំនឿជាក់ថា បណ្ដាការចរចារវាងអាហ្វហ្គានីស្ថាននិង តាលីបង់គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៤០ ឆ្នាំ ហើយនាំមកនូវសន្តិភាពជូនប្រជាជនអាហ្វហ្គានីស្ថាន។ ក្នុងពេលនោះ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក John Kirby កាលពីថ្ងៃទី ២១ ខែមិថុនា បានឲ្យដឹងថា៖ កងទ័ពនៃប្រទេសនេះអាចបន្ថយល្បឿននៃការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន នៅចំពោះស្ថានភាព ដែលកម្លាំងតាលីបង់បានបង្កើនការវាយប្រហារហឹង្សានារយៈពេលថ្មីៗនេះផងដែរ៕