|
ប្រភេទមូស Aedes ឆ្លងវីរុស Zika |
(VOVworld) - នាថ្ងៃទី៦ មេសា សេតវិមានជូនដំណឹងថា នឹងចំណាយបន្ថែមទឹក
ប្រាក់៥៨៩លានដុល្លាអាមេរិកដើម្បីបង្ការប្រឆាំងអាសន្នរោគ Zika ដែលមានមនុស្ស
ចំនួន ៦៧២នាក់នៅអាមេរិកត្រូវឆ្លង ព្រមទាំងអំពាវនាវឲ្យរដ្ឋសភាអនុម័តលើខ្ទង់
ថវិការ បន្ទាន់ចំនួន១ពាន់៨រយលានដុល្លាអាមេរិករបស់រដ្ឋាភិបាល។អ្នកទទួលបន្ទុក
ថវិការនៃសេតវិមានលោក Shaun Donovan បានឲ្យដឹងថា ភាគច្រើននៃកញ្ចប់ប្រាក់
ពោលខាងលើត្រូវបានដកពីខ្ទង់ថវិការចំនួន២ពាន់៧រយលានដុល្លា ដែលលៃទុក
ឲ្យកម្មវិធីបង្ការប្រឆាំងអាសន្នរោគ Ebola។វីរុស Zika នាបច្ចុប្បន្នបាន ឆ្លងទៅកាន់
ប្រទេសជាង៥០លើទូទាំងពិភពលោក ក្នុងនោះតំបន់មានអាសន្នរោគធ្ងន់ធ្ងរបំផុត
គឺទ្វីបអាមេរិកខាងត្បូង៕