អាមេរិក-គុយបាបើកស្ថានទូតឡើងវិញ៖ ទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី

Chia sẻ
(VOVworld) – ក្រោយរយៈពេលជិត ៧ ខែដំណើការចរចារ
ជាមួយវង់ចរចារចំនួន ៤ នាថ្ងៃទី ១ កក្កដា ដំណើរប្រក្រតី
ទំនាក់ទំនងរវាងអាមេរិកនិងគុយបាទទួលបានការបោះជំហាន
ដែលមានរបតប្រវត្តិសាស្ត្រដោយមានការដែល ប្រទេសទាំង ២ បានឯកភាពបើកស្ថានទូតឡើងវិញនៅប្រទេសនិមួយៗនាចុងខែកក្កដានេះ។
អាមេរិក-គុយបាបើកស្ថានទូតឡើងវិញ៖ ទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី - ảnh 1
អាមេរិក-គុយបាបើកស្ថានទូតឡើងវិញ៖ ទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី (Image: VNA)


(VOVworld) – ក្រោយរយៈពេលជិត ៧ ខែដំណើការចរចារជាមួយវង់ចរចារ
ចំនួន ៤ នាថ្ងៃទី ១ កក្កដា ដំណើរប្រក្រតីទំនាក់ទំនងរវាងអាមេរិកនិងគុយបា
ទទួលបាន ការបោះជំហានដែលមានរបតប្រវត្តិសាស្ត្រដោយមានការដែល
ប្រទេសទាំង ២ បានឯកភាពបើកស្ថានទូតឡើងវិញនៅប្រទេសនិមួយៗនា
ចុងខែកក្កដានេះ។ ថ្លែងមតិនៅសន្និសីទកាសែតនៅសេតវិមាន ប្រធានាធិបតី
អាមេរិក លោក Barack Obama បានប្រកាសថា៖ ទំនាក់ទំនងការទូត​ អាមេរិក-
គុយបា ត្រូវបានប្រក្រតីជាផ្លូវការបន្ទាប់ពីពាក់កណ្ដាលសតវត្ស តាមរយៈការ
ដែល ប្រទេសទាំង ២ បានយល់ព្រមបើកស្ថានទូតនៅវ៉ាស៊ីនតោននិង La
Habana ឡើងវិញ នាចុងខែ កក្កដានេះ។ ប្រធានាធិបតី Obama វាយតំលៃថា៖
នេះគឺជា ការបោះជំហានប្រវត្តិសាស្ត្រក្នុងការខំប្រឹងប្រែងរួមនៃប្រទេសទាំង
២ សំដៅកែលំ អរទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋរបស់អាមេរិក
និងគុយបា។ នាថ្ងៃដដែលរដ្ឋាភិបាលគុយបាបានប្រកាសជាផ្លូវការស្តីពីការ
ចាប់ផ្តើមទំនាក់ទំនងការ ទូតជាមួយអាមេរិកឡើងវិញ ព្រមទាំង សង្កត់ធ្ងន់
ទៅលើលក្ខ័ណ្ឌដំបូងគឺវ៉ាស៊ីនតោនត្រូវលុបចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ចទៅលើ
ប្រទេសកោះការីបេនេះ ផងដែរ៕

ប្រតិកម្មទៅវិញ