អាមេរិក៖ អ៊ុយក្រែនទំនងជាមិនអាចចូលរួម NATO ក្នុងរយៈពេល១០ឆ្នាំខាងមុខ

Chia sẻ

(VOVWORLD) - ស្ថានការណ៍ពាក់ព័ន្ធ ដល់គ្រីមេនិងជម្លោះនៅ Donbass បានរារាំងសមាជិកភាពរបស់អ៊ុយក្រែន។ លោកស្រី ឯកអគ្គរដ្ឋទូត Anka Feldgusen ក៏បានក្រើនរំលឹកថា តាមពិត នៅតែមានជម្លោះ យោធានៅអ៊ុយក្រែន ហើយ NATO មិនអាចទទួលយកប្រទេសសមាជិកថ្មីដែលមាន ជម្លោះដូច្នេះទេ។

អាមេរិក៖ អ៊ុយក្រែនទំនងជាមិនអាចចូលរួម NATO ក្នុងរយៈពេល១០ឆ្នាំខាងមុខ - ảnh 1ទាហានអ៊ុយក្រែនឈរយាមនៅទីរួមស្រុក Zolote ភាគខាងកើតប្រទេស។ (រូបថត៖ AFP/TTXVN)
ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃទី៩ ខែធ្នូ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃ ក្រសួងការបរទេសអាមេរិកបាននិយាយជាមួយអ៊ុយក្រែនថា សមាជិកភាពអង្គការសន្ធិ សញ្ញាអាត្លង់ទិកខាងជើង (NATO) របស់ប្រទេសនេះ “ទំនងជាមិនអាចត្រូវបានអនុម័ត ក្នុងទសវត្សរិ៍ខាងមុខឡើយ”។  
កាលពីខែកញ្ញា កន្លងទៅ នៅពេលឆ្លើយបទសម្ភាសន៍ជាមួយកញ្ចក់ទូរទស្សន៍ “១+១” របស់អ៊ុយក្រែន ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំអ៊ុយក្រែនប្រចាំអ៊ុយក្រែន លោកស្រី Anka Feldgusen បានបង្ហើបមូលហេតុបណ្ដាលឲ្យអ៊ុយក្រែនមិនអាច ចូលរួម NATO ក្នុងពេលឆាប់ៗបានឡើយ។ តាមលោកស្រីថា ស្ថានការណ៍ពាក់ព័ន្ធ ដល់គ្រីមេនិងជម្លោះនៅ Donbass បានរារាំងសមាជិកភាពរបស់អ៊ុយក្រែន។ លោកស្រី ឯកអគ្គរដ្ឋទូត Anka Feldgusen ក៏បានក្រើនរំលឹកថា តាមពិត នៅតែមានជម្លោះ យោធានៅអ៊ុយក្រែន ហើយ NATO មិនអាចទទួលយកប្រទេសសមាជិកថ្មីដែលមាន ជម្លោះដូច្នេះទេ៕

ប្រតិកម្មទៅវិញ