សន្និសិទសារព័ត៌មានរួម នៃរដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នៅកោះហាវ៉ៃ។ (រូបថត៖ Kevin Lamarque/ AP) |
សេចក្តីថ្លែងការណ៍រួមបានថ្កោលទោស ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ ហើយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលក្ខណៈអស្ថិរភាពនៃសកម្មភាពទាំងនេះ។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបីបានប្តេជ្ញា សហប្រតិបត្តិការត្រីភាគីយ៉ាងហ្មត់ចត់ ដើម្បីសម្រេចឲ្យបាននូវការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ ភាគីទាំងបីក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ គោរពយ៉ាងពេញលេញសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាក់ទងនឹងកូរ៉េខាងជើង ហើយបានអំពាវនាវឱ្យកូរ៉េខាងជើងធ្វើកិច្ចសន្ទនា។ រដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា គ្មានចេតនាអរិភាពចំពោះកូរ៉េខាងជើងទេ ហើយបានត្រៀមខ្លួនជាស្រេច បន្តជួបជាមួយអាជ្ញាធរកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌជាមុនឡើយ៕