រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin |
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin និងតំណាងពាណិជ្ជកម្ម អាមេរិកលោក Robert Lighthizer បានធ្វើកិច្ចសន្ទនាជាមួយ ឧបនាយករដ្ឋមន្ត្រីចិន លោក Liu Hac និងរដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក Zhang Quan សំដៅតភ្ជាប់ ការចរចាឡើងវិញ ក៏ដូចជាដោះស្រាយរាល់ការខ្វែងគំនិតខាងពាណិជ្ជកម្មដ៏ សំខាន់រវាងអាមេរិកនិងចិន ព្រមទាំងអះអាងថាភាគីទាំងពីរនឹងបន្តចរចាគ្នានៅពេលវេលាសមស្របផងដែរ។នាថ្ងៃដដែលនេះ សភាតំណាងពាណិជ្ជកម្មរបស់អាមេរិកបានឲ្យដឹងថាអាមេរិកនឹងលើកលែងការយកពន្ធខ្ពស់លើផលិតផលនាំចូលពីចិនចំនួន ១១០ មុខ ដើម្បីគាំទ្រដល់ក្រុមហ៊ុនអាមេរិកមួយចំនួនដែលទទួលរងផលប៉ះពាល់ដោយកំរិតពន្ធអាមេរិក។ នេះបានចាត់ទុកថាជាវិធានការ "ផ្សះផ្សា" ដើមដំបូងក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕