|
អាមេរិក៖ ការធ្វើបាតុកម្មមានសញ្ញាបន្ធូស្ថាលនៅទីក្រុង Ferguson (Image: nld.com.vn) |
(VOVworld) – កំលាំងការពារជាតិនិងប៉ូលីសអាមេរិកបានចាប់ខ្លួនមនុស្សចំនួន ៤ រយនាក់ដែលចូលរួមរលកធ្វើបាតុកម្ម ក្នុងរយៈពេល ៣ ថ្ងៃ កន្លងមក សំដៅប្រឆាំង
ជំទាស់ការដែល តុលាកាអាមេរិកមិនកាត់ទោសប៉ូលិសស្បែកសមួយរូបដែលបាញ់
សម្លាប់យុវជនស្បែកខ្មៅនៅទីរួមស្រុក Ferguson រដ្ឋ Missouri នាខែសីហា កន្លងមក។ បាតុករពោលខាងលើត្រូវបានចាប់ខ្លួននៅជាយទីក្រុង St.Louis និងទីកន្លែងផ្សេងៗ
ទៀតក្នុងទូទាំងប្រទេសអាមេរិក បន្ទាប់ពី គេដំណើរការដុតរថយន្ត របស់ប៉ូលីសនិង
វាយប្រហារទៅលើហាងទំនិញនានា។ តាមសេរីហ្វតំបន់ St.Louis លោក Jon Belmar
បានឲ្យដឹងថា៖ ស្ថានភាពអស្ថិរភាពបានបន្ធូស្រាលបើប្រៀបនឹង រយៈពេល ២ ថ្ងៃមុន៕