អបអរសាទរពុទ្ធបរិស័ទក្នុងឱកាសខួបលើកទី ៤០ នៃការបង្កើតសមាគមព្រះពុទ្ធសាសនាវៀតណាម

Chia sẻ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតសមាគមព្រះពុទ្ធសាសនាវៀតណាម (៧ វិច្ឆិកា ១៩៨១ - ៧ វិច្ឆិកា ២០២១) ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានផ្ញើលិខិតអបអរសាទរជូនចំពោះសមាគមព្រះពុទ្ធសាសនាវៀតណាម ព្រះសង្ឃ ដូនជី តាជី និងឥស្សរជនទាំងអស់ រួមទាំងពុទ្ធសាសនិកជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស។
អបអរសាទរពុទ្ធបរិស័ទក្នុងឱកាសខួបលើកទី ៤០ នៃការបង្កើតសមាគមព្រះពុទ្ធសាសនាវៀតណាម - ảnh 1ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien (រូបថត៖ TTXVN)

ក្នុងសំបុត្រនោះ ប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាមបានទទួលស្គាល់រាល់លទ្ធផល នៃសកម្មភាពសាសនានិងស្នេហាជាតិរបស់សមាគមព្រះពុទ្ធសាសនាវៀត ណាមនិងព្រះសង្ឃ ដូនជីតាជី និងពុទ្ធសាសនិកជនវៀតណាមទាំងអស់ ចំពោះបុព្វហេតុនៃមហាសាមគ្គីភាពជនជាតិទាំង មូល អស់រយៈពេល ៤០ ឆ្នាំកន្លងមក។ ទន្ទឹមនឹងនោះ លោកបានគូសបញ្ជាក់ថា សមាគមព្រះពុទ្ធសាសនាវៀតណាមជាផ្នែកសកម្មមួយនៃប្លុកមហាសាមគ្គីជនជាតិទាំងមូល ដែលតែងតែរួមចំណែកជាវិជ្ជមានជាច្រើនក្នុងបុព្វហេតុនៃការច្នៃប្រឌិតនិងអភិវឌ្ឍន៍ប្រទេសជាតិ ការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ជាពិសេសក្នុងការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នាបច្ចុបន្ននេះ។

លោក Do Van Chien បានស្នើឲ្យសមាគមព្រះពុទ្ធសាសនាវៀតណាម បន្តជាមួយប្រជាជនទាំងមូលដើម្បីនាំសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនឹងនោះ រួមគ្នាជាមួយប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចំរើន និងមានសុភមង្គល ដោយប្រតិបត្តិតាមព្រះឱវាទរបស់ព្រះពុទ្ធក្នុងជីវិតលោកីដើម្បីប្រជាជនអ្នកមាន ប្រទេសរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌៕

ប្រតិកម្មទៅវិញ