សាស្ត្រាចារ្យរងបណ្ឌិត Nguyen Viet Thong អគ្គលេខាធិការក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមតាក់តែងឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស (រូបថត៖ vtv.vn ) |
ដើម្បីចូលរួមចំណែកផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ឈានចូលក្នុងជីវភាពរស់នៅនោះ នាថ្ងៃទី ១០ ខែមិនា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅពិធីជួបសំណេះសំណាលក្រោមប្រធានបទ ផ្ដោតសំខាន់លើការផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ។ វាគ្មិនចូលរួមសំណេះសំណាលគឺលោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Viet Thong អគ្គលេខាធិការក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមតាក់តែងឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស។
អញ្ជើញថ្លែងនៅក្នុងពិធីជួបសំណេះសំណាលនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Viet Thong បានសង្កត់ធ្ងន់ថា ឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្សបានបន្តអះអាងលើការកសាងបក្ស និង ប្រព័ន្ធនយោបាយស្អាតស្អំ អំរឹងមាំ និងលើគ្រប់ជ្រុងជ្រោយ; ពង្រឹង និងពង្រីកជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ របបសង្គមនិយម បំផុសបំណងប្រាថ្នាអភិវឌ្ឍន៍ប្រជាជាតិសម្បូររុងរឿង សុភមង្គល ក៏ដូចជាពង្រីកឆន្ទៈនិងកម្លាំងនៃផែនមហាសាមគ្គីជាតិ ដោយតភ្ជាប់ជាមួយកម្លាំងសម័យកាល៕